ដឹងថា​របស់​អ្វី​ទេ​ដែល​អ្នកវិទ្យាសាស្ត្រ​ខ្លាច​ជាងគេ​នៅ​លំហ​អាកាស​?

    ​បើសិនជា​អ្នក​គិតថា​មាន​សំរាម​ច្រើន​លើ​ភពផែនដី អ្នក​គួរតែ​មើលថា​អ្វីដែល​យើង​បាន​ទុកចោល​ក្នុង​លំហ វា​ប្រហែល​ជាជាង​២​ម៉ឺន​បំណែក​នៃ​កម្ទេចកម្ទី​តូចៗ​ដែល​សល់​ពី​បេសកកម្ម​អវកាស​នៃ​ពាក់កណ្ដាល​សតវត្សរ៍​នេះ ដែល​អណ្ដែត​ពេញ​លំហ​ដោយ​គ្មាន​គោលដៅ​ជុំវិញ​ផែនដី​។​

​    ​ស្គាល់​ដោយ​អ្នកវិទ្យាសាស្ត្រ​ថា​ជាទ​ម្ទេ​ចក​ម្ទី​ក្នុង​លំហ សំរាម​ទាំងនោះ​មាន​សព្វ​អ្វីៗ​ទាំងអស់​រាប់​ចាប់ពី​ផ្កាយរណប​បោះចោល​រហូតដល់​បំណែក​តូចៗ​ពី​ការប៉ះទង្គិច​នានា​លើ​ដង​តារាវិថី​។

​    ​កម្ទេចកំទី​ទាំងនេះ​អាច​បង្ក​ការ​គម្រាមកំហែង​ដល់​ឧបករណ៍​ផ្សេងៗ​ដែល​បង្ហោះ​នៅក្រៅ​ផែនដី និង​ប៉ះពាល់​ដល់​ដំណើរ​បេសកកម្ម​ទៅ​ក្រៅ​ភព​។​

​    ​ពួក​អ្នកវិទ្យាសាស្ត្រ​តែង​ដក់​ជាប់​ក្នុង​អារម្មណ៍​ថា ការ​បង្ហោះ​យានអវកាស​និង​បេសកកម្ម​ផ្សេងទៀត​អាច​នឹងរង​ការគំរាមកំហែង​ពី​ការប៉ះទង្គិច​គ្នា​ជាមួយនឹង​កម្ទេចកម្ទី​ទាំងនោះ​។ នៅពេលនេះ​សូម្បីតែ​ស្ថានីយ៍​អវកាស​អន្តរជាតិ​ក៏បាន​ផ្លាស់ប្ដូរ​ផែនការ​នានា​ផងដែរ ដើម្បី​ទប់ស្កាត់​ការប៉ះទង្គិច​គ្នា​ជាមួយនឹង​កម្ទេចកម្ទី​ដែលមាន​ទំហំ​ធំ​នៅក្រៅ​ភពផែនដី​។​

​    ​ខណៈដែល​ទីភ្នាក់ងារ​អវកាស​ជុំវិញ​ពិភពលោក​បាន​ស្ម័គ្រចិត្ត​ទទួលយក​ការងារ​កាត់បន្ថយ​ចំនួន​សំរាម​ក្នុង​លំហ​ក្នុងពេល​អនាគត ប៉ុន្ដែ​វា​មិនអាច​ទៅរួច​នោះទេ ព្រោះ​កម្ទេចកម្ទី​មាន​ច្រើន​ខ្លាំងណាស់​។​

​    ​ហើយ​ក៏មាន​អង្គការ​ផ្សេងៗ​គ្នា​ជាច្រើន​បានស្នើ​ឲ្យ​បើក​ដំណើរការ​យានអវកាស​ដើម្បី​ស្ទាក់ចាប់​សំរាម​ទាំងនោះ ប៉ុន្ដែ​ការចំណាយ​នៃ​ការធ្វើ​រឿងនេះ​ត្រូវបាន​ហាមឃាត់​៕