ធ្លាក់​យន្តហោះ​យោធា​មួយ​គ្រឿង​នៅ​អេក្វាទ័រ​ស្លាប់​22​នាក់

អាជ្ញាធរ​យោធា​រាយការណ៍​ថា យន្តហោះ​យោធា​មួយ​គ្រឿង​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១៥ មីនា វេលា​រសៀល​ក្នុង​ខេត្ត​ប៉ា​ស្តា​ហ្សា​ភាគ​ខាងកើត​ប្រទេស​អេក្វាទ័រ បណ្តាល​ឱ្យ​មនុស្ស​ទាំង​២២​នាក់​ជិះ​ក្នុង​យន្តហោះ​នេះ​ស្លាប់​ទាំងអស់ ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​ក្រសួង​ការពារ​ប្រទេស​អេក្វាទ័រ​ថា គ្រោះថ្នាក់​នេះ​កើត​មាន​នា​វេលា​ម៉ោង​១៤​និង​៣០​នាទី ម៉ោង​ក្នុងស្រុក​ពេល​កង​ទាហាន​ធ្វើការ​ហ្វឹកហាត់​លោតឆ័ត្រ​យោង ។

អ្នក​បើក​យន្តហោះ​ធុន ARAVA នេះ​បាន​ប្រកាស​អាសន្ន​ប្រាប់​ព្រ​លាន​យន្តហោះ​ដោយ​ស្នើ​ហោះ​វិល​បក​ក្រោយ​វិញ​មក​ពី​លក្ខខណ្ឌ​ឧតុនិយម​អាក្រក់ ។ ការ​ទាក់ទង​ត្រូវ​ដាច់​បន្តិច​ក្រោយមក ។

ប្រធានាធិបតី​អេក្វាទ័រ លោក RAFAEL CORREA អះអាង​ពី​ការ​ធ្លាក់​យន្តហោះ​យោធា​នេះ​លើ​គណនី TWITTER របស់​លោក ដោយ​លោក​បញ្ជាក់​ថា ក្នុង​គ្រោះថ្នាក់​នេះ​ពុំ​មាន​អ្នក​នៅ​រស់រាន​មានជីវិត​ម្នាក់​ឡើយ ៕