បោះ​ឆ្នោត​សម្រាំង​បេក្ខជន​ប្រធានាធិបតី លោក TRUMP ឈ្នះ​ថែម​ទៀត​ក៏​ដូច​លោកស្រី​ហ៊ី​ល ឡា​រី​គ្លី​ន​តុ​ន

មហាសេដ្ឋី​លោក DONALD TRUMP ក្នុង​ការ​បោះ​ឆ្នោត​សម្រាំង​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​នា​ថ្ងៃ​ទី​១៥ មីនា បាន​ឈ្នះ​នៅ​រដ្ឋ​សំខាន់​ផ្ល​រី​ដា ដែល​ញ៉ាំង​ឱ្យ​គូប្រជែង​ម្នាក់​ជា​ព្រឹទ្ធ​សមាជិក​នៃ​រដ្ឋ​នេះ លោក MARCO RUBIO ដកខ្លួន​ថយ​ពី​ការ​ប្រកួតប្រជែង ។

ទោះបី​យ៉ាងណា ផ្លូវ​ឆ្ពោះទៅ​រក​ការ​ជ្រើស​តាំងនៅ​ជួប​ការ​លំបាក​សម្រាប់​លោក TRUMP មហាសេដ្ឋី​ខាង​អ​ច​ន​ល​ទ្រព្យ ព្រោះ​លោក JOHN KASICH អភិបាល​រដ្ឋ​អូ​ហៃ​យ៉ូ នៅ​តែ​បន្ត​ប្រកួត​ដោយ​លោក​ឈ្នះ​ក្នុង​រដ្ឋ​របស់​លោក ។

លោក DONALD TRUMP នា​ថ្ងៃ​ទី​១៥ មីនា​នោះ ក៏​ឈ្នះ​ផង​ដែរ ក្នុង​រដ្ឋ​ការ៉ូ​លី​ន​ខាងជើង និង​រដ្ឋ​អីុ​លី​ណ​យ ពង្រឹង​ការ​នាំមុខ​ថែម​ទៀត​របស់​លោក លើ​ព្រឹទ្ធ​សមាជិក​រដ្ឋ​តិច​សាស់ លោក TED CRUZ និង​លោក JOHN KASICH ក៏​ប៉ុន្តែ​ជាមួយ​វត្តមាន​គូប្រជែង​២​នាក់​ទៀត​ផ្លូវ​ដែល​នាំ​ឱ្យ​លោក TRUMP ឈាន​ទៅ​ជាប់​ជា​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​នៅ​ជួប​ការ​លំបាក​បន្ត​ទៀត ព្រោះ អ្នក​ទទួលខុស​ត្រូវជា​ច្រើន​របស់​គណបក្ស​ពិ​ចារ ណា​ពី​ការ​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​រាំង​ផ្លូវលោក ។

ខាង​ផ្នែក​គណបក្ស​ប្រជាធិបតេយ្យ អតីតរដ្ឋមន្ត្រី​ការ​បរទេស​លោកស្រី ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ឈ្នះ​គូប្រជែង​ព្រឹទ្ធ​សមាជិក​នៃ​រដ្ឋ​វ័​រ​ម៉ុង លោក BERNIE SANDERS នៅ​រដ្ឋ​ផ្ល​រី​ដា អូ​ហៃ​យ៉ូ និង​ការ៉ូ​លី​ន​ខាងជើង ធ្វើ​ឱ្យ​លោកស្រី​មានការ​នាំមុខ​ច្រើន​លើ​គូប្រជែង ។ ក្នុង​សុន្ទរកថា​មួយ​នៅ​ទីក្រុង WEST PALM BEACH លោកស្រី​គ្លី​ន​តុ​ន ថ្លែង​ថា លោកស្រី​ខិត​ទៅ​ក្បែរ​ការ​ជ្រើស​តាំងរបស់​គណបក្ស​ប្រជាធិបតេយ្យ​ហើយ ៕