ប្រចណ្ឌ​ប្រពន្ធ ​បែរ​ជា​ចាប់​បោក​កូន​របស់​ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់ ​ដោយ​ចោទ​ថា​ជា​កូន​​​សហាវ

ប្រចណ្ឌ​ប្រពន្ធ ​បែរ​ជា​ចាប់​បោក​កូន​របស់​ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់ ​ដោយ​ចោទ​ថា​ជា​កូន​​​សហាវ



ត្បូងឃ្មុំ ​៖​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​ឧត្ដមសេនីយ៍ត្រី ម៉ៅ ពៅ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា នេះ​ថា មាន​ករណី​មនុស្ស​ឃាត​ ដោយ​ចេតនា​មួយ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​១៥​ វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​នៅ​ចំណុច​មុខផ្ទះ ឈ្មោះ អោក រុំ ភេទ​ប្រុស​៦២​ឆ្នាំ ស្ថិតនៅ​ភូមិ​ឈើខ្លឹម ឃុំ​រំចេក ស្រុក​មេមត់។

បើ​តាម​លោកស្នងការ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ករណី​ធ្វើ​មនុស្សឃាត​​​ដោយ​ចេតនា​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ អោក ចាន់ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។ មុន​ពេល​កើតហេតុ​រូប​គេ​ បាន​ចាប់​លើក​កូនប្រុស​បង្កើត​របស់​ខ្លួន​ឈ្មោះ រុំ ចាន់នី​ត អាយុ​២​ខែ ពី​អង្រឹង​បោក​ទៅ​ដី​បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ។

ករណីនេះ​សមត្ថកិច្ច​បាន​អះអាង​ថា ដោយសារ​ជនសង្ស័យ​ស្រវឹង​ស្រា ហើយ​ចោទ​លើ​ប្រពន្ធ​ខ្លួន​ឈ្មោះ​ចាន់ ណា​រី អាយុ​១៨​ឆ្នាំ ថា​ផិត​ក្បត់​ មាន​សហាយ​ដោយ​ថា​កូន​នេះ​មិន​មែន​ជា​កូន​របស់​ខ្លួន។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​រំចេក​បាន​ទទួល​ព័ត៌មាន​ភ្លាម​ ក៏​ចុះបង្ក្រាប​ចាប់​បាន​ជនសង្ស័យ​យកមក​ប៉ុស្តិ៍​ដើម្បី​សាកសួរ ហើយ​រៀបចំ​បញ្ជូន​ខ្លួន​​​ជនសង្ស័យ​មក​អធិការដ្ឋាន​ស្រុក​មេមត់ កសាង​សំណុំរឿង​តាម​នីតិ​វិធី៕

ប្រចណ្ឌ​ប្រពន្ធ ​បែរ​ជា​ចាប់​បោក​កូន​របស់​ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់ ​ដោយ​ចោទ​ថា​ជា​កូន​​​សហាវ