រថយន្ត​ចង្កូត​ស្តាំ​លោត​ឆ័ត្រ​ពី​ថៃ​មក​កម្ពុជា​ដូច​ព្យុះ​ប៉ូលិស​ចាប់​បាន​១​គ្រឿង​យក​ស្នាដៃ​

រថយន្ត​ចង្កូត​ស្តាំ​លោត​ឆ័ត្រ​ពី​ថៃ​មក​កម្ពុជា​ដូច​ព្យុះ​ប៉ូលិស​ចាប់​បាន​១​គ្រឿង​យក​ស្នាដៃ​



បន្ទាយ​មាន​ជ័​យ​ ៖ ក្រុម​ឈ្មួញ​នាំ​រថយន្ត​ចង្កូត​ស្តាំ​ចូល​មក​ស្រុក​ខ្មែរ​ តាម​ច្រក​របៀង​ដូច​ទឹកបាក់​ទំនប់​ទាំង​យប់​ទាំង​ថ្ងៃ​រាប់​ខែ​មកហើយ ​ទើប​ចាប់​បាន​មួយ​គ្រឿង​យក​ស្នាដៃ​មហាជន​សង្ស័យ​ថា ​ទំនងជា​មិន​ត្រូវ​ថ្លៃ​គ្នា​ ទើប​ចេញទៅ​បង្ក្រាប​តែ​ម្តង​ទៅ​ រួច​ចុះ​ពីមុន​ម៉េច​ក៏​មិន​ទប់ស្កាត់​ធ្វើ​ឲ្យ​រថយន្ត​ហូរ​ចូល​មក​លក់​យ៉ាង​សុខ​ស្រួល​បែបនេះ​កន្លង​ទៅ​នោះ។

ក្នុង​ហេតុ​ការណ៍​ដេញ​ចាប់​រថយន្ត​ខាងលើ​នោះ​ គឺ​កើតមាន​នៅ​ក្នុង​ម៉ោង​៨​និង​១០​នាទី​យប់​ ក្នុង​ថ្ងៃ​ទី​១៥ ​ខែមីនា ​ឆ្នាំ​២០១៦​នេះ​ នៅ​លើ​ផ្លូវជាតិ​លេខ​៥៦​ ក្នុង​ភូមិ​ស្វាយជ្រំ​ឃំ​គំរូរ​ ស្រុក​ថ្មពួក​ ខេត្ត បន្ទាយ​មាន​ជ័​យ ​ខ​ណៈ​ដែល​ឈ្មួញ​បាន​នាំ​រថយន្ត​ចង្កូត​ស្តាំ​ចេញពី​ថៃ​ ហើយ​លោត​ឆ័ត្រ​ចូល​មក​លក់​បែប​អាណា​ធិប​តេ​យ្យ​ នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​នោះ។

សូម​បញ្ជាក់​ថា ​មាន​ច្រក​របៀង​មួយ​ចំនួន​គឺ​ចាប់ពី​ច្រក​បឹង​ត្រកួន​ ស្រុក​ថ្មពួក​ រហូត​ទៅដល់​ស្រុក​ម៉ាឡៃ​ គឺ​មាន​ម៉ូតូ​រថយន្ត​ចង្កូត​ស្តាំ​ បាន​នាំចូល​មក​ដី​ខ្មែរ​ដូច​ខ្យល់ព្យុះកំបុតត្បូង​អ៊ីចឹង​ដែល​ទង្វើ​បែបនេះ​ត្រូវ​បាន​មហាជន​នៅ​ទូទាំង​ខេត្ត​ចោទថា​ ទំនងជា​ខាង​ប៉ូលិស​ដែល​ជា​ម្ចាស់​ច្រក​របៀង​នឹង​ប៉ូលិស​សេដ្ឋកិច្ច​ទាហាន​ប៉េអិម​មួយ​សំបុក​ធំ​ទៀត ​មាន​រាសី​ឡើង​ខ្ពស់​បំផុត​ដោយសារតែ​បើកផ្លូវ​ឲ្យ​រថយន្ត​ចូល​មក​លក់​ស្ទើរ​តែ​រាប់​ម៉ឺន​គ្រឿង​មក​ហើយ​នោះ។

សេចក្តី​រាយ​ការណ៍​ពី​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ​ក្នុង​យប់​ដែល​បង្ក្រាប​ចាប់​រថយន្ត​នោះ​គឺ​មាន​រថយន្ត​ប្រភេទ​នីសា​ន់​ណា​វ៉ា​រ៉ា​ ចង្កូត​ស្តាំ​ជាង​១០​គ្រឿង ​បាន​លោត​ឆ័ត្រ​ចូល​មក​តាម​ច្រក​របៀង​ក្នុងស្រុក​ថ្មពួក ​តែ​ខាង​ប៉ូលិស​របស់​អធិការ​ស្រុក​ថ្មពួក​ ចាប់​បាន​តែមួយ​គ្រឿង​ប៉ុណ្ណោះ​ក្រៅពីនោះ​រត់គេច​ចូល​ក្នុង​ព្រៃ​ជាប់​ព្រំដែន​ទាំងអស់។ ប្រភព​ដ​ដែល​បាន​បន្ត​ថា ​កន្លងទៅ​ថ្មីៗ​នេះ​សម្តេច​ហ៊ុនសែន ​បាន​ចេញ​បទបញ្ជា​រួចហើយ​ថា បើ​មាន​រថយន្ត​ចង្កូត​ស្តាំ​៤០០​គ្រឿង​បាន​ចូល​មកដល់​កម្ពុជា​ទៅ​ហើយ​នោះ​គឺ​អនុញ្ញាត​ឲ្យ​បង់ពន្ធ​ទាំងអស់​ឯ​ក្រៅពីនោះ​គឺ​ហាម​នាំចូល​ជាដាច់ខាត ​ព្រោះ​វា​ជា​រឿង​ខុសច្បាប់​ទាំងស្រុង​ ដោយឡែក​នៅឯ​តាម​ច្រក​របៀង​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​វិញ​នោះ​គឺ​គេ​សង្កេតឃើញ​មានការ​លួច​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​ដូច​ទឹកបាក់​ទំនប់​អីចឹង​ចុះ​ហេតុ​អី​បានជា​ប៉ូលិស​ចាប់បាន​តែមួយ​គ្រឿង​បែបនេះ។

លោក​ចាប​ សុ​ផា​រិ​ទ្ឋ​ ស្នងការ​ង​ទទួលបន្ទុក​បង្ក្រាប​បទ​ល្មើស​សេដ្ឋកិច្ច​បាន​ឲ្យ​កម្ពុជាថ្មី​ដឹង​ថា​ រថយន្ត​ដែល​ចាប់​បាន​នោះ​គឺជា​រថយន្ត​ម៉ាក​និសា​ន់​ណា​វ៉ា​រ៉ា​ផលិត​ក្នុង​ឆ្នាំ​២០១០​មាន​លេខ​ម៉ាស៊ីន​YD25549714​នឹង​មាន​លេខ​តួ​NNTCGD4020029291​លោក​បាន​បន្ត​ថា ​ខ​ណៈ​ពេលនេះ​គឺ​រថយន្ត​ខាងលើ​បាន​យក​មក​រក្សាទុក​នៅ​ស្នងការ​ខេត្ត​ហើយ​ចំណែក​ម្ចាស់​រថយន្ត​បាន​រត់​រួច​អស់ហើយ៕

រថយន្ត​ចង្កូត​ស្តាំ​លោត​ឆ័ត្រ​ពី​ថៃ​មក​កម្ពុជា​ដូច​ព្យុះ​ប៉ូលិស​ចាប់​បាន​១​គ្រឿង​យក​ស្នាដៃ​ រថយន្ត​ចង្កូត​ស្តាំ​លោត​ឆ័ត្រ​ពី​ថៃ​មក​កម្ពុជា​ដូច​ព្យុះ​ប៉ូលិស​ចាប់​បាន​១​គ្រឿង​យក​ស្នាដៃ​ រថយន្ត​ចង្កូត​ស្តាំ​លោត​ឆ័ត្រ​ពី​ថៃ​មក​កម្ពុជា​ដូច​ព្យុះ​ប៉ូលិស​ចាប់​បាន​១​គ្រឿង​យក​ស្នាដៃ​