ឃាត់ខ្លួន​មុខសញ្ញា​៣​នាក់ ពី​បទ​កាន់កាប់ ដឹកជញ្ជូន និង​ជួញ​ដូរ​គ្រឿងញៀន

ឃាត់ខ្លួន​មុខសញ្ញា​៣​នាក់ ពី​បទ​កាន់កាប់ ដឹកជញ្ជូន និង​ជួញ​ដូរ​គ្រឿងញៀន



បាត់ដំបង ៖ ជនសង្ស័យ​ចំនួន​៣​នាក់  ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្មនាពេល​កន្លងមក  ត្រូវ​បាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួន ព្រមទាំង​បាន​ដកហូត​នូវ​សារធាតុ​ញៀន​ខុសច្បាប់​មួយ​ចំនួន  ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង។

ការ​ឃាត់ខ្លួន​នេះ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​១៦  ខែមីនា  ឆ្នាំ​២០១៦  វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក  ត្រង់​ចំណុច​ភូមិ​អូរ  ឃុំ​ពេជ្រ​ចុ​ន្តា  ស្រុក​ភ្នំព្រឹក  ខេត្តបាត់ដំបង​ ដែល​មុខសញ្ញា​ទាំងនោះ​មានឈ្មោះ​១ ងិ​ល ងឿ​ន  ភេទ​ប្រុស  អាយុ​៣១​ឆ្នាំ ២​ឈ្មោះ​ស៊ឹម កុសល ហៅ​ជួប ភេទ​ប្រុស  អាយុ៦៩​ឆ្នាំ និង​៣​ឈ្មោះ ជ័យ ឡែ​ន  ភេទ​ប្រុស  អាយុ​៣៧​ឆ្នាំ ជន​ទាំង​៣​រស់នៅ​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា  ស្រុក​ភ្នំព្រឹក​ទាំងអស់គ្នា។

ក្នុង​កិច្ចប្រតិបត្តិការ​នោះ​ដែរ ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើ​ការ​ដកហូត​នូវ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​បាន​ចំនួន​៣​កញ្ចប់​តូច  ស្មើនឹង​ទម្ងន់​០,៨៦​ក្រាម  និង​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​៣​គ្រាប់ រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ថែមទៀត  ដោយ​បច្ចុប្បន្ន​កម្លាំង​កំពុង​រៀបចំ​សំណុំរឿង​ ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ​រួម​ទាំង​វត្ថុ​តាង​ទៅកាន់​បញ្ជាការ​ដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត និង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់៕