កែវ នីសា​ ឮ​ថា​ចំណង​ស្នេហ៍​មាន​ភាព​ប្រែប្រួល

កែវ នីសា​ ឮ​ថា​ចំណង​ស្នេហ៍​មាន​ភាព​ប្រែប្រួល



ភ្នំពេញ​ ៖ សម្ពន្ធភាព​ស្នេហា​រវាង​តារា​សម្តែង​នាង កែវ នីសា និង តារា​ប្រុស​រូបរាង​សង្ហា​លោក​លឹម ជា​ឡាយ ហាក់​ប្រែប្រួល​ប្លែក​នា​រយៈពេល​១​ឆ្នាំ​ចុង​ក្រោយនេះ​។ ភាព​ល្អូកល្អិន​បាន​ប្រែ​ទៅជា​ស្ងួត​រីង​ក្រៀមក្រោះ​គួរ​ឲ្យ​សង្ស័យ​។ អ្នកខ្លះ​ថា ចំណង​ស្នេហ៍​របស់​ពួកគេ ស្ថិតក្នុង​សភាព​ផុយ​ស្រួយ​តែ​ខ្លះទៀត​យល់ថា ពួកគេ​កំពុង​ប្រឹង​ទប់​កុំ​ឲ្យ​ជីវិត​ស្នេហ៍​របស់ខ្លួន​លាន់ឮ​ដូច​គេ​ទូងស្គរ​ចេញទៅ​ខាងក្រៅ​…។

ចំណង​ស្នេហ៍​មួយ​ដែល​គេ​រំពឹងថា អាច​ធ្វើ​ឲ្យ​តារា​សម្តែង​ស្រី កែវ នីសា ឈានទៅរក​សុភមង្គល​នៃ​ជីវិត​​ ​នា​ពេល​អនាគត​នោះ ​ពេលនេះ​បាន​ប្រែ​ទៅជា​ភាព​ស្ងប់ស្ងាត់​វិញ​ ប្រៀប​ដូច​រលក​ស្ងប់ខ្យល់​អញ្ចឹង។ ទន្ទឹមគ្នានេះ​ក៏មាន​ការ​និយាយថា ប្រហែល​១​ឆ្នាំ​ចុង​ក្រោយនេះ​អ្នក​ទាំងពីរ​គឺ កែវ នីសា និង​លោក លឹម ជា​ឡាយ ត្រូវបាន​គេ​សម្គាល់​ឃើញ ថា ពួកគេ​កំពុង​នៅ​ឆ្ងាយ​ពីគ្នា​ដូច​មេឃ និង​ដី​ ហើយ​គ្មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​សោះ​ សូម្បីតែ​ក្រសែភ្នែក​ដែល​ពីមុន​ធ្លាប់​វេញ​ត្របាញ់​រកគ្នា​ឥឡូវ​ក៏​គ្មាន​ដែរ។

អ្នក​សិល្បៈ​ដែល​នៅ​កៀក​កិត កែវ នីសា បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​លោក លឹម ជា​ឡាយ​ ដែល​គេ​ធ្លាប់​ដឹង​ថា​បាន​ចាប់ចិត្ត​ប្រតិព័ទ្ធ​តារា​រូប​ស្រស់ កែវ នីសា ពេលនេះ​សម្ពន្ធភាព​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​ទាំងពីរ​ហាក់​មាន​ភាព​ឃ្លាតឆ្ងាយ​ពីគ្នា​។ ខណៈ​ថ្មីៗ​នេះ​ក៏​មាន​ការ​បែក​ធ្លាយ​ដំណឹង​ថា បុគ្គល​ទី​៣​ចូលខ្លួន​ជ្រែក​ផ្តាច់​ស្នេហ៍​របស់​ពួកគេ​ផងដែរ​នោះ។

ប្រភព​បាន​បន្ត​ថា បើតាម​ការសង្កេត​គឺ​មួយរយៈ​នេះ​គូរ​ស្នេហ៍​គេ​ទាំងពីរ​នាក់​មាន​ភាព​ខុស​ប្លែក​ជាង​ពី​ប៉ុន្មាន​គ្រា​ផ្ដើម​ស្នេហ៍​ដំបូង​ខណៈ​ពេល​ដែល​ព័ត៌មាន​ស្នេហា​នេះ​នៅ​មិនទាន់​បែក​ធ្លាយ​សុសសាយ​គឺ​គេ​ឧស្សាហ៍​ឃើញ​តារា​ស្រី​នាង កែវ នីសា និង​លោក លឹម ជា​ឡាយ បណ្ដើរ​គ្នា​ទៅ​ណា​មក​ណា​ដោយ​ស្នាមញញឹម។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នក​ទាំងពីរ​ក៏​ធ្លាប់​បង្ហាញ​ការយកចិត្តទុកដាក់​ជ្រាលជ្រៅ​ដោយ​ការ​ជួយ​យកអាសា​គ្នា​គ្រប់ពេលវេលា​ទៀតផង​។​

ជុំវិញ​បញ្ហា​នេះ​នា​រសៀល​ថ្ងៃទី​១៦ ខែមីនា​ឆ្នាំ​២០១៦​ មិនទាន់​ទទួល​បាន​ការ​បំភ្លឺ​ពី​តារា​សម្តែង​កែវ នីសា នៅឡើយ​ទេ។ ដូច្នេះ​សង្ឃឹមថា​តារា​ស្រី​សាច់​សខ្ចី​នាង កែវ នីសា ចេញមុខ​បកស្រាយ​ប្រាប់​ការពិត​ឲ្យ​មហាជន​បានដឹង​ឆាប់ៗ​នេះ។

តាម​ការកត់សម្គាល់​ក្រោយពេល​កាត់ផ្តាច់​ចំណង​ស្នេហ៍​ជាមួយ​អាណិកជន​ខ្មែរ​នៅ​អាមេរិក​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ​តារា​សម្តែង កែវ និសា តែ​បាន​រង​ដោយ​ព្យុះភ្លៀង​ព័ត៌មាន​អំពី​ជីវិត​​​ស្នេហា​ក្រៅ​ឆាក​ជា​បន្តបន្ទាប់​ ដោយ​ការ​ល្បី​ថា មាន​បុរស​ចម្រុះ​ឋានៈ​ជាច្រើន ទាំង​ក្នុង និង​ក្រៅប្រទេស ចោម​សុំ​ស្នេហ៍​នាង។ ប៉ុន្តែ​រឿង​ដែល​គេ​បានដឹង​ច្បាស់​នា​អំឡុង​រយៈពេល​ចុងក្រោយ​នោះ​គឺ​ទំនាក់​ទំ​ស្នេហា​រវាង​នាង​ជាមួយនឹង​លោក លឹម ជា​ឡាយ នេះ​តែម្តង៕

កែវ នីសា​ ឮ​ថា​ចំណង​ស្នេហ៍​មាន​ភាព​ប្រែប្រួល

កែវ នីសា​ ឮ​ថា​ចំណង​ស្នេហ៍​មាន​ភាព​ប្រែប្រួល

កែវ នីសា​ ឮ​ថា​ចំណង​ស្នេហ៍​មាន​ភាព​ប្រែប្រួល

កែវ នីសា​ ឮ​ថា​ចំណង​ស្នេហ៍​មាន​ភាព​ប្រែប្រួល

កែវ នីសា​ ឮ​ថា​ចំណង​ស្នេហ៍​មាន​ភាព​ប្រែប្រួល