តំណាងរាស្ត្រ​និង​លោក​លី​សារី​បាន​ចុះ​មក​សួរសុខទុក្ខ​ដល់​បងប្អូន​ខ្មែរឥស្លាម​ចំនួន​២​សង្កាត់​មាន​ចំនួន​២០០​នាក់

តំណាងរាស្ត្រ​និង​លោក​លី​សារី​បាន​ចុះ​មក​សួរសុខទុក្ខ​ដល់​បងប្អូន​ខ្មែរឥស្លាម​ចំនួន​២​សង្កាត់​មាន​ចំនួន​២០០​នាក់



បន្ទាយមានជ័យ ៖ ល្ងាច​ថ្ងៃ​ទី​១៧​ ខែ​មីនា​ ឆ្នាំ​២០១៦ ​នៅ​ក្នុង​វិហារ​ខ្មែរឥស្លាម លោក​ប៉ាល់​សំអឿន​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ លោកស្រី​នួ​ម ​សុភ័ណ​ តំ​ណា​រាស្ត្រ មណ្ឌល​ខេត្តបន្ទាយមានជ័យ លោក​លី​ សារី ​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ និង ​មន្ត្រី​ថ្នាក់​ស្រុក ថ្នាក់ ឃុំ​សង្កាត់​ជាច្រើន​នាក់​ បាន​ចុះ​មក​សួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ជនជាតិ​ខ្មែរ​ឥស្លាម​ មកពី​២​សង្កាត់​១​សង្កាត់​អូរ​អំបិល​ និង ​សង្កាត់​ទឹកថ្លា ​ដែល​មាន​អ្នកចូលរួម​២០០​នាក់​។

ក្នុង​ពិធី​សំណេះសំណាល​នោះ​លោក​លី ​សារី ​បាន​មានប្រសាសន៍ថា​ ក្រុម​ការ​របស់​លោក​ចុះ​មក​សំណេះសំណាល​នេះ​ គឺ​មាន​គោលបំណង​ចង់​ឲ្យ​បងប្អូន​ខ្មែរឥស្លាម​យល់​ឲ្យ​កាន់​តែ​ច្បាស់​នូវ​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​ជាតិ​សាសន៍​នី​មួយៗ​ ដើម្បី​ចូលរួម​ថែរក្សា​ការពារ​លើក​តម្កើង​កេរ្តិ៍ដំណែល​ ដើម្បី​អភិវឌ្ឍ​វប្បធម៌​ជាតិ​ដ៏​ថ្លៃថ្លា​របស់​បុព្វបុរស​ជាតិ​នីមួយៗ​ដែល​បាន​បន្សល់ទុក​ឲ្យ​ជាតិ​សាសន៍​យើង​ទាំងអស់គ្នា​។

លោក​លី​ សារី​ បាន​បញ្ជាក់​ទៀត​ថា ​សព្វថ្ងៃ​នេះ​គឺជា​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច ហ៊ុនសែន​បានធ្វើការ​អនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់​សី​ុ​របស់​រដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យ​ភាព​ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ កម្លាំង​ប្រដាប់អាវុធ អង្ការ​ជាតិ អន្តរជាតិ សង្គម​ស៊ី​វិល សប្បុរសជន​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​សម្រេច​បាន​នូវ​ស្នាដៃ​ដ៏​ធំធេង​ជាច្រើន​ដូចជា​ សន្តិសុខ​សណ្តាប់ធ្នាប់​បានល្អ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​លើ​គ្រប់​វិស័​យ និង​ពង្រឹង​បាន​ល្អ​ប្រសើរ​លើ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង​រក្សាបាន​នូវ​សុ​វត្ត​ភាព​ជូន​ប្រជាពលរដ្ឋ​បានល្អ​ផង​ដែរ។

ក្នុង​នោះ​លោក​លី​ សារី ​បាន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ទាំងអស់​រូតរះ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ​ដើម្បី​ត្រៀម​ទៅ​បោះឆ្នោត​ឃុំ សង្កាត់ និង​តំណាងរាស្ត្រ​នៅ​ថ្ងៃ​ខាងមុខនេះ​ទៀត​ផង​នៅ​ទី​បញ្ចប់​លោក​លី​ សារី ​បាន​ធ្វើ​ការចែក​អំណោយ​អ្នកចូលរួម​ទាំង​២០០​នាក់ ​ក្នុង​ម្នាក់​បាន​សារុង​១​និង​ថវិកា​១​ម៉ឺន​រៀល​ទៀត​ផង​៕

តំណាងរាស្ត្រ​និង​លោក​លី​សារី​បាន​ចុះ​មក​សួរសុខទុក្ខ​ដល់​បងប្អូន​ខ្មែរឥស្លាម​ចំនួន​២​សង្កាត់​មាន​ចំនួន​២០០​នាក់ តំណាងរាស្ត្រ​និង​លោក​លី​សារី​បាន​ចុះ​មក​សួរសុខទុក្ខ​ដល់​បងប្អូន​ខ្មែរឥស្លាម​ចំនួន​២​សង្កាត់​មាន​ចំនួន​២០០​នាក់ តំណាងរាស្ត្រ​និង​លោក​លី​សារី​បាន​ចុះ​មក​សួរសុខទុក្ខ​ដល់​បងប្អូន​ខ្មែរឥស្លាម​ចំនួន​២​សង្កាត់​មាន​ចំនួន​២០០​នាក់