ជប៉ុន​ផ្តល់​ជំនួយ​ជាង​២​ម៉ឺន​លាន​យ៉េន​សម្រាប់​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់ ផ្លូវជាតិ​លេខ​៥​និង​បោសសំអាត​មីន

ជប៉ុន​ផ្តល់​ជំនួយ​ជាង​២​ម៉ឺន​លាន​យ៉េន​សម្រាប់​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់ ផ្លូវជាតិ​លេខ​៥​និង​បោសសំអាត​មីន



ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្តល់​ជំនួយ​ជាង​២​ម៉ឺន​លាន​យ៉េន​សម្រាប់​គម្រោង​មួយ​ចំនួន​ដូចជា ជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់ ផ្លូវជាតិ​លេខ​៥​និង​បោសសំអាត​មីន​ជាដើម​វ នេះ​បើតាម​ក្រសួងការបរទេស។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រ​សួង​ការបរទេស​កម្ពុជា​ចុះ​ថ្ងៃ​ទី​១៦ ខែមីនា បាន​ឲ្យ​ដឹង​ថា​ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក យូ​ជី គូ​ម៉ា​ម៉ា​រូ (Yuji KU MAMARU) ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្តីពី​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦ នៅ​វេលា​ម៉ោង​៤​រសៀល នៅ​ទីស្តីការ​ក្រសួងការបរទេស។

ក្រសួងការបរទេស បាន​ឲ្យ​ដឹង​ដែរ​ថា លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្តី​ពី​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​ដូចជា ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​ចំនួន ៤.៧១៥​លាន​យ៉េន សម្រាប់​អនុវត្តន៍​គម្រោង​០២ រួម​មាន ១.​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ស្ពាន​ជ្រោយចង្វារ ដែល​មាន​ទឹកប្រាក់​ចំនួន ៣.៣៤៣​លាន​យ៉េន​។ ២.​ជំនួយ​សម្ភារៈ​បច្ចេកទេស​បោសសំអាត​មីន​ដំណាក់កាល​ទី​៧ ដែល​មាន​ទឹកប្រាក់​ចំនួន ១.៣៧២​លាន​យ៉េន។

តាម​សេច​ក្តី​ជូន​ព័​ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ដែរថា ​ឥណទាន​សម្បទាន​ដែល​មាន​ទឹកប្រាក់​ចំនួន ១៧.២៩៨​លាន​យ៉េន សម្រាប់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នៅ​ផ្លូវជាតិ​លេខ​៥ “​កំណាត់​ផ្លូវ​ពី​ព្រែ​កក្តា​-​ធ្លា​ម្អម​” ដំណាក់កាល​ទី​២៕