មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត ព្រៃវែង ចុះ​ត្រួតពិនិត្យ​ទំនិញ​វេច​ខ្ចប់​នៅ​ផ្សារ​ក្រុង​ព្រៃវែង ខេត្តព្រៃវែង

មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត ព្រៃវែង ចុះ​ត្រួតពិនិត្យ​ទំនិញ​វេច​ខ្ចប់​នៅ​ផ្សារ​ក្រុង​ព្រៃវែង ខេត្តព្រៃវែង



ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ២០១៦ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង ដឹង​នាំ​ដោយ​លោក  អ៊ុត សុភាព  ប្រធាន និង​អនុប្រធាន​សាខា​ខេត្ត​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​វេច​ខ្ចប់ ផ្តោតលើ​ទំនិញ​ខូចគុណភាព  ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ទំនិញ​ពុំ​មាន​ស្លាកសញ្ញា ត្រឹមត្រូវ។

លោក​ប្រធាន​ និង ​សហការី​បាន​ធ្វើ​ការណែនាំ​ដល់​អាជីវករ​ផ្សារ​ក្រុង​ព្រៃវែង​ទាំងអស់ អំពី​របៀប​មើល អំពី​ការ​កាលបរិច្ឆេទ​នៃ​ទំនិញ និង​ការតាមដាន​ទំនិញ​ដោយ​ខ្លួនឯង និង​មិន​ទិញ​មក​លក់   ជៀសវាង​ខាតបង់​នូវ​ពេល​សមត្ថកិច្ច​កាំកុងត្រូល​ដកហូត​។ នៅ​ក្នុង​ការត្រួតពិនិត្យ​តាម​តូប​លក់ដូរ ដកហូត​បាន​នូវ​ផលិតផល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​មាន​ដូច​ជា នំ Saveet ៣០០​ក្រាម ចំនួន​១១​កញ្ចប់ ស្ករ​គ្រាប់ ៥០០​ក្រាម   ២​កញ្ចប់  នំ​Luxus ៥០០​ក្រាម ៥​កញ្ចប់ ចាហួយ​ដូង​than binh ៩​កញ្ចប់ យី​ហ៊ឺ​ងៀត ៥​ក្រាម​១១​កញ្ចប់ ទឹក​ត្រជាក់​ប្រអប់​៥៤​កញ្ចប់ កាពិ​កែវ​១០០​ក្រាម​១៥​កែវ   ពោត​កំប៉ុង ៥០០​ក្រាម ៩​កំប៉ុង ទឹកដោះគោ​AD៩​កញ្ចប់​ម្សៅ​ទឹកដោះគោ​៩០០​ក្រាម​១២​កញ្ចប់  និង​Lactogen -3 ៧​កញ្ចប់ សរុប​មាន​ចំនួន​១១​មុខ ស្មើ​និង​១២៩​កញ្ចប់ ស្មើ​និង ៣០,៨​គីឡូក្រាម​។

លោក បាន​ធ្វើ​ការណែនាំ​ដល់​អ្នកលក់​ផលិតផល​ទាំងអស់ មុន​នឹង​ទិញ​ទំនិញ​ពី​ឈ្មួញ​ត្រូវ​ពិនិត្យមើល​ថ្ងៃខែ​ឆ្នាំ​ផលិត​ឲ្យ​បាន​ច្បាស់លាស់ និង​មិន​ដាក់តាំង​លក់ បើ​សិន​ថ្ងៃក្រោយ​មាន​លក់​នូវ​មុខទំនិញ​ខូចគុណភាព គ្មាន​ថ្ងៃខែ​ឆ្នាំ​ផលិត​នោះ​ទេ  ដែល​ផ្ទុយ​នឹង​ច្បាប់ និង​បទបញ្ញត្តិ​របស់​ក្រសួង​ពាក់​ព័ន្ធ  មន្ត្រី​កាំកុងត្រូល  បាន​ធ្វើ​ការ​រឹបអូស ហើយ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។

លោក​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មុន​នឹង​ទិញ​ទំនិញ​ត្រូវ​ពិនិត្យមើល​កាលបរិច្ឆេទ និង​ស្លាកសញ្ញា​ឲ្យបាន​ច្បាស់លាស់​មុន​នឹង​ទិញ​យក​ទៅ​ប្រើ​ប្រាស់​ឬ​បរិភោគ៕

មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត ព្រៃវែង ចុះ​ត្រួតពិនិត្យ​ទំនិញ​វេច​ខ្ចប់​នៅ​ផ្សារ​ក្រុង​ព្រៃវែង ខេត្តព្រៃវែង មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត ព្រៃវែង ចុះ​ត្រួតពិនិត្យ​ទំនិញ​វេច​ខ្ចប់​នៅ​ផ្សារ​ក្រុង​ព្រៃវែង ខេត្តព្រៃវែង