ប្លន់​ផ្ទះ​ថៅកែ​ដំឡូង​ បាញ់​កម្មករ​​ចំ​ចុង​ដង្ហើម​ធ្លាយ​ដល់​ខ្នង ​ប្រមូល​យក​ទ្រព្យសម្បត្តិ​រួច​គេច​ខ្លួន​បាត់

ប្លន់​ផ្ទះ​ថៅកែ​ដំឡូង​ បាញ់​កម្មករ​​ចំ​ចុង​ដង្ហើម​ធ្លាយ​ដល់​ខ្នង ​ប្រមូល​យក​ទ្រព្យសម្បត្តិ​រួច​គេច​ខ្លួន​បាត់

ស្ទឹងត្រែង​ ៖​ ក្រុម​ចោរ​ប្លន់​​មាន​គ្នា​៣​នាក់​ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​ប្លន់​ផ្ទះ​ថៅកែ​ដំឡូង ដោយ​បាញ់​កម្មករ​ម្នាក់​ចំ​ចុង​ដណ្ដើម​ធ្លាយ​ដល់​ខ្នង​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ​ហើយ​ប្រមូល​យក​ទ្រព្យសម្បត្តិ​លុយកាក់​មួយ​ចំនួន រួច​គេច​ខ្លួន​បាត់។

ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​វាល​រំពេ ស្ថិត​ក្នុង​ភូមិ​កាតូត ឃុំ​កំភុន ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។

ជនរងគ្រោះ​មានឈ្មោះ លាង សុខ​ឡែ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​អ្នកស៊ីឈ្នួល​ដើរ​ទិញ​ដំឡូង​ រស់នៅ​ភូមិ​ថ្មី ឃុំ​រំចេក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ​បាន​រង​របួស​​ចំ​ចុងដង្ហើម ធ្លាយ​ចេញ​តាម​ខ្នង។ ចំណែក​ជនល្មើស​មាន​គ្នា​៣​នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លី​២​ដើម អាវុធ​អាការ​២​ដើម។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ថៅកែ​ដំឡូង​មិន​បាន​នៅផ្ទះ​ទេ គឺ​បាន​ទៅ​ការ​បងប្អូន​នៅ​ខេត្ត​កំពង់ចាម ហើយ​នៅផ្ទះ​នោះ​សល់​តែ​កម្មករ​ប៉ុណ្ណោះ។ លុះ​នៅ​វេលា​ម៉ោង​កើតហេតុ ខណៈ​កម្មករ​ត្រូវជា​បងប្អូន​របស់​ម្ចាស់ផ្ទះ​កំពុង​ជួបជុំផឹកស៊ី​នោះ ស្រាប់តែ​ក្រុម​ចោរ​មាន​គ្នា​៣​នាក់​បាន​ចូល​មកដល់ ​ហើយ​គ្នា​គេ​២​នាក់​បាន​ភ្ជង់​កម្មករ​មិន​ឲ្យ​ទៅ​ណា​ទេ រួច​បាន​បាញ់​គំរាម​មួយ​គ្រាប់​ចំ​ចុង​ដណ្ដើម​កម្មករ​ម្នាក់​ធ្លាយ​មកដល់​ខ្នង​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។ ក្រោយមក​ក៏​ចូល​ទៅ​ខាងក្នុង​ផ្ទះ​យក​ដែក​ស្បែង​គាស់​ទូ ក៏​ដូច​ប្រមូល​សម្ភារៈ​ក្នុង​ផ្ទះ រួច​គេចខ្លួន​បាត់ស្រមោល។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ភ្នំពេញ​ទាំង​យប់ ហើយ​សមត្ថកិច្ច​មាន​ទាំង​អាវុធហត្ថ ស្នងការ​នគរបាល​ខេត្ត​ បាន​ចុះ​មក​ដល់​ទី​តាំង​កើតហេតុ ដើម្បី​ធ្វើការ​ហ៊ុមព័ទ្ធ​​​ទុក​ពិនិត្យ​នៅ​ពេល​ព្រឹក ដោយសារ​ស្ថានភាព​វា​យប់​ទៅ​ហើយ។

សមត្ថកិច្ច​បាន​បញ្ជាក់​ជាបឋម​ថា សម្ភារៈ​បាត់បង់​ក្នុង​ករណី​ប្លន់​នេះ​រួមមាន​ខ្សែ​១​ខ្សែ កងដៃ​១ ខ្សែក​១​ខ្សែ និង​លុយ​៥០​ម៉ឺន​រៀល៕