ក្រសួង​ឧស្សាហកម្ម​នឹង​បង្កើត​មន្ទីរ​ពិសោធន៍ តាម​មាត្រដ្ឋាន​ស្តង់ដារ​អន្តរជាតិ​នៅ​កម្ពុជា

ក្រសួង​ឧស្សាហកម្ម​នឹង​បង្កើត​មន្ទីរ​ពិសោធន៍ តាម​មាត្រដ្ឋាន​ស្តង់ដារ​អន្តរជាតិ​នៅ​កម្ពុជា



ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សង្ឃឹមថា ប្រទេស​កម្ពុជា​នឹង​មាន​មន្ទីរពិសោធន៍ ប្រកប​តាម​មាត្រដ្ឋាន​ស្តង់ដារ​អន្តរជាតិ នៅ​ក្នុង​រយៈពេល​ខាងមុខ​នេះ ដើម្បី​ធ្វើតេស្ត​គ្រប់​ផលិតផល ទាំង​ការនាំចេញ និង​នាំចូល​ផងដែរ។

ផែនការ​ដ៏​ល្អ​ប្រពៃ​នេះ​ធ្វើឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Dato Marcus Kam នាយក​ក្រុមហ៊ុន Chemlab នៃ​ប្រទេស​សឹង្ហ​បុរី​និង លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​លើកឡើង នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៦។ ក្នុង​ជំនួប​នោះ​លោក​ទេសរដ្ឋមន្ត្រី​បញ្ជាក់​ថា រយៈពេល​កន្លង​ទៅ​នេះ សមត្ថភាព ក្នុង​ការ​ធ្វើតេស្ត​របស់​កម្ពុជា ទៅលើ​ផលិតផល​ទាំងឡាយ​សម្រាប់​ការនាំចេញ នឹង​ផលិតផល​ដែល​បាន នាំចូល​នោះ គឺ​យើង​ពុំ​ទាន់​មានលទ្ធភាព​វិនិច្ឆ័យ​ឡើយ​ពេញលេញ​នោះ​ឡើយ សម្រាប់​បញ្ហា​នេះ​ទោះបី ការនាំចេញ​របស់​កម្ពុ​ជា​រួច​ពន្ធគយ​ក៏ដោយ បើ​ផលិតផល​របស់​យើង​គ្មាន​គុណភាព មិន​គោរព​ទៅតាម ស្តង់ដារ​អន្តរជាតិ​នោះ​ទេ យើង​ក៏​មិន​អាច​ធ្វើការ​នាំចេញ​បាន​នោះឡើយ។

លោក ទេសរដ្ឋមន្ត្រី ថ្លែង​បន្ត​ទៀត​ថា ដើម្បី​ជំរុញ​ឲ្យ​ផលិតផល​របស់​កម្ពុជា គោរព​ទៅតាម​ស្តង់ដារ​អន្តរជាតិ​នោះ ក្រសួង​កំពុង​ចាប់ដៃ​គូរ​ជាមួយ ក្រុមហ៊ុន Chemlab ជា​ក្រុមហ៊ុន​មួយ​ដែល​ធ្លាប់ បាន​បង្កើត​មន្ទីរ​ពិសោធន៍​ជាច្រើន មក​ធ្វើការ​ពិគ្រោះ​យោបល់​គ្នា ដើម្បី​ស្វែងរក​ការ​បង្កើត​គម្រោង នេះ​ឡើង។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រំពឹង​ទុក​ថា កម្ពុជា​នឹង​មាន​មន្ទីរ​ពិសោធន៍ ថ្មី​មួយ​ប្រកបដោយ​ស្តង់ដារ ដើម្បី​ធ្វើតេស្ត​ជំរុញ​ដល់​ការនាំចេញ ក្នុង​ការ​ប្រកួតប្រជែង​ទំនិញ នៅ​លើ​ទីផ្សារ​អន្តរជាតិ​ជាពិសេស​នៅ​ក្នុង​សមាគម​ទីផ្សារ​សេដ្ឋកិច្ច​អាស៊ាន​ផង​ដែរ​៕

ក្រសួង​ឧស្សាហកម្ម​នឹង​បង្កើត​មន្ទីរ​ពិសោធន៍ តាម​មាត្រដ្ឋាន​ស្តង់ដារ​អន្តរជាតិ​នៅ​កម្ពុជា ក្រសួង​ឧស្សាហកម្ម​នឹង​បង្កើត​មន្ទីរ​ពិសោធន៍ តាម​មាត្រដ្ឋាន​ស្តង់ដារ​អន្តរជាតិ​នៅ​កម្ពុជា