ជនជាតិ​ជប៉ុន​២​នាក់​ជិះ​ម៉ូតូ​ដល់​ផ្លូវ​កោង​មិន​ប្រយ័ត្ន​ដួល​រងរបួស​ធ្ងន់

ជនជាតិ​ជប៉ុន​២​នាក់​ជិះ​ម៉ូតូ​ដល់​ផ្លូវ​កោង​មិន​ប្រយ័ត្ន​ដួល​រងរបួស​ធ្ងន់



សៀមរាប ៖ បុរស​ជនជាតិ​ជប៉ុន​០២​នា​បើក​ម៉ូតូ​លឿន​ពេក​ដល់​ផ្លូវ​កោង​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​បង្គោល​រាំងផ្លូវ​កោង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់។

ហេតុការណ៍​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​១៣​និង​៣០​នាទី​ ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦​ក្នុង​ភូមិ​ទឹក​លិច​ឃុំ​បឹងមាលា​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​ នៅ​តាម​បណ្ដោ​យ​ផ្លូវជាតិ​លេខ​៦៤​។   លោក​វរសេនីយ៍ត្រី ស៊ុន អេង អធិការ​នគរបាល​ស្តី​ទី​ស្រុក​ស្វាយ​លើ ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បណ្ដាលមកពី​ជនជាតិ​ជប៉ុន​បើកបរ​លឿន​លើ​កំណាត់​ផ្លូវ​កោង​ហើយ​យក​ចង្កូត​មិនទាន់​បាន​ជ្រុល​ទៅ​ប៉ះ​បង្គោល​រាំងផ្លូវ​កោង​បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​តែ​ម្តង ម៉ូតូ​ដែល​ជនជាតិ​បរទេស​បើកបរ​នោះ​ម៉ាក់​អ៊ា​ប្លែក ពាក់​ស្លាក​លេខ បាត់ដំបង 1F-4707​។

លោក​អធិការ​បាន​បន្ត​ថា ជន​ជាតិ​ជប៉ុន​ទាំង ០២​នាក់ មានឈ្មោះ​១-​ឈ្មោះ ធូ​គូ​ដា​តាស់​ស៊ូ​យ៉ា​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​។ ២​ឈ្មោះ​ហ៊ា​ត​ តូ​វី​សូ​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ។

បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​រស្មី​អង្គ​រ ដឹក​យក​ទៅ​ធ្វើការ​ព្យាបាល​ចំណែក​ម៉ូតូ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​៕

ជនជាតិ​ជប៉ុន​២​នាក់​ជិះ​ម៉ូតូ​ដល់​ផ្លូវ​កោង​មិន​ប្រយ័ត្ន​ដួល​រងរបួស​ធ្ងន់