លោក ប៊ូ ជុំសេរី សំណេះសំណាល ជាមួយគ្រូបង្វឹក និងអត្តពលិក មុនចេញទៅចូលរួម Mekong Goodwill Games លើកទី១២នៅថៃ

ភ្នំពេញ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញជួប សំណេះសំណាល ជាមួយគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ដែលត្រូវចូលរួម ប្រកួតកីឡា Mekong Goodwill Games លើកទី១២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នៅខេត្តឈាងរ៉ៃ ព្រះរាជាណាចក្រថៃ នៅមជ្ឈមណ្ឌល ហ្វឺកហ្វឹនកីឡាជាតិ នាល្ងាចថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៦នេះ បើតាមគេហទំព័រ អគ្គនាយកដ្ឋានកីឡា។

លោក ប៊ូ ជុំសេរី  បានមានប្រសាសន៍ថា “ ណែនាំនឹងក្រើនរំលឹក ដល់កីឡាករ- កីឡាការិនី ទាំងអស់ត្រូវគោរពវិន័យ សីលធម៌ សេចក្តីថ្លៃថ្នូរ ត្រូវខិតខំប្រឹងប្រែង ប្រកួតឲ្យអស់ពី សមត្ថភាព ទោះជានឿយហត់យ៉ាងណា ត្រូវខិតខំតស៊ូ ដើម្បីដណ្តើមយក មេដាយជូនមាតុភូមិយើង” ។ ការប្រកួតនេះមានចំនួន ៦វិញ្ញាសាគឺ កីឡាប៉េតង់ បាល់ទាត់ វាយសី វាយកូនឃ្លីលើតុ សីប៉ាក់តាក្រ កីឡាប្រជាប្រិយ ចំពោះប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ដែលត្រូវចូលរួម មានចំនួនសរុប ៨១នាក់ ក្នុងនារី ២៣នាក់៕