បញ្ហាដែលប្រុសខិល គួរដឹង!បុរសកាន់តែ ខិលខូចកាន់តែងាយ កើតមហារីក

បើទោះបីជា ស្ត្រីមានទំនាក់ទំនង ផ្លូវភេទជាមួយមនុស្សជាច្រើន តែហានិភ័យកើតជំងឺមហារីកដោយសារ វីរុស HPV របស់គេនៅតែមិនខ្ពស់ស្មើ នឹងបុរសដែរ ។
   
ពួកអ្នកស្រាវជ្រាវអះអាងថា ស្ត្រីមានដៃគូស្នេហា ច្រើននឹងនៅតែ មានហានិភ័យកើត ជំងឺមហារីកបំពង់ក និងមាត់ តិចជាងបុរស ។ ក្នុងនោះជំងឺ មហារីកមាន ពាក់ព័ន្ធដល់ វីរុស HPV ជាជំងឺឆ្លងទូទៅបំផុត មួយតាមផ្លូវភេទ ។
   
ពួកអ្នកវិទ្យាសាស្ត្រអាមេរិក បានប្រកាសថា បុរសមានហានិភ័យ កើតជំងឺមហារីក បង្កឡើងដោយ វីរុស HPV ខ្ពស់ជាង ២ ដង ប្រៀបនឹងស្ត្រី ។ រឿងនេះ ស្តាប់ទៅហាក់ដូច មិនសមហេតុផល តែពួកអ្នកស្រាវជ្រាវ ឱ្យដឹងថា ចំពោះបុរសហា និភ័យមហារីកក្បាល និងក ដោយសារ HPV នឹងកើនឡើង ប្រហាក់ប្រហែល នឹងចំនួនដៃគូរួមភេទ ដោយមាត់ ។
   
មូលហេតុត្រូវ បានលើកឡើង គឺពេលស្ត្រីលើកដំបូង ប្រាស្រ័យជាមួយ HPV តាមផ្លូវទ្វារមាស ពួកគេច្រើនមាន ប្រតិកម្មអង្គបដិបក្ខ ដើម្បីអាចទប់ស្កាត់ សរីរាង្គមិនត្រូវ HPV វាយប្រហារតាម ផ្លូវមាត់ ។ ក្នុងពេលនោះ, បុរសបែរជា ពុំមានប្រតិកម្មអង្គបដិបក្ខនេះឡើយ ។
   
ទន្ទឹមនោះ បុរសពុំត្រឹមតែមាន ហានិភ័យត្រូវឆ្លង HPV តាមមាត់ច្រើន ជាងស្ត្រីប៉ុណ្ណោះទេ តែនៅកម្រមាន លទ្ធភាពព្យាបាល ជាជាងស្ត្រី ទៅទៀត។
   
ការឆ្លង HPV ជាស្ថានភាពកើត ឡើងទូទៅគួរសម ហើយមនុស្សសឹងតែ គ្រប់គ្នាអាចកម្ចាត់ ចោលវីរុសនេះ ក្នុង រង្វង់ ១ ឬ ២ ឆ្នាំ ។ ប៉ុន្តែក្នុងករណីមួយ ចំនួន, វីរុស HPV អាចនាំដល់ការប្រែ ប្រួលកោសិកាក្នុងមាត់ និងបំពង់ក, រីកចម្រើនទៅជាមហារីក ។
   
តាមការស្រាវជ្រាវមួយដែល ប្រកាសកាលពីខែមករា នៅលើ ទស្សនាវដ្តី JAMA បានឱ្យដឹងថា ''អូរ៉ាល់ សិច'' អាចធ្វើឱ្យកើន ហានិភ័យមហារីក ក្បាល និងក ឡើងដល់២២ភាគរយ ៕

បញ្ហាដែលប្រុសខិល គួរដឹង!បុរសកាន់តែ ខិលខូចកាន់តែងាយ កើតមហារីក

ដោយ៖http://www.health.com.kh/