ការពារ ភ្នែករបស់អ្នក ពេលប្រើប្រាស់ កុំព្យូទ័រ

បច្ចុប្បន្នការងារ ភាគច្រើនតែងតែ ជាប់ពាក់ព័ន្ធជាមួយនឹងការ ប្រើប្រាស់កុំព្យូទ័រ ដែលមានន័យថា អ្នកទាំងអស់នោះត្រូវចំនាយពេល ជាច្រើនដើម្បីអង្គុយ មុខកុំព្យូទ័រដើម្បីធ្វើការ។ ជាអកុសល នេះគឺជាមួលហេតុដែលនាំឲ្យ អ្នកមានបញ្ហាភ្នែក។ ទោះបីជាយ៉ាងណាក្តី ដើម្បីជៀសវាងពីបញ្ហានេះ ង្នកត្រូវតែការពារ ភ្នែករបស់អ្នកឲ្យបានត្រឹមត្រូវ នៅពេលដែលអ្នកប្រើប្រាស់ កុំព្យូទ័រក្នុងរយៈពេលយូរ។  

១. អង្គុយនៅឆ្ងាយពីអេក្រង់កុំព្យូទ័រៈ អ្នកគួរតែអង្គុយឲ្យឆ្ថាយពីអេក្រង់កុំព្យូទ័រ យ៉ាងហោចណាស់ចំងាយ ស្មើរនឹងប្រវែងដៃរបស់អ្នក។
២. ដាក់អេក្រង់កុំព្យូទ័រ ក្រោមភ្នែករបស់អ្នកក្នុងកំរិត ៤ ឬ ៥អ៊ីងៈ  អ្នកគួរតែមើលអេក្រង់កុំព្យូទ័រ នៅខាងក្រោមក្នុងកំរិត១៥ ទៅ ២០ ដឺក្រេ។ ត្រូវប្រាកដថាគ្រាប់ភ្នែក របស់អ្នកត្រូវបានគ្របដណ្តប់ ដោយត្របកភ្នែក ដោយសារតែការធ្វើបែបនេះធ្វើឲ្យភ្នែក របស់អ្នកមានសំនើម ព្រមទាំងមានសុខភាពល្អ។
៣. ព្រិចភ្នែករបស់អ្នកឲ្យបានញឹកញាប់ៈ  ជាធម្មតាយើងព្រិចភ្នែក ២០ដង រៀងរាល់នាទី ក៏ប៉ុន្តែនៅពេលដែលអ្នក ផ្តោតទៅលើអេក្រង់កុំព្យូទ័រ វាអាចធ្វើឲ្យកាត់បន្ថយ ការព្រិចភ្នែក រហូតដល់ទៅពាក់កណ្តាល។ មានន័យថា វាងាយនឹងធ្វើឲ្យភ្នែករបស់អ្នកមានសភាពស្ងួត និង ក្រហាយ នៅពេលដែលអ្នកប្រើប្រាស់កុំព្យូទ័រច្រើនម៉ោងពេក។ ជាក់ស្តែង ដោយសារតែភ្នែករបស់អ្នកព្រិចមិនច្រើនដង ដូចធម្មតាអ្នកគួរតែបង្ខំខ្លួនឯងឲ្យព្រិច។  អ្នកគួរតែព្រិចភ្នែករៀងរាល់ ៥ វិនាទីម្តង។ ប្រសិនបើអ្នកពិបាកនឹងធ្វើវា អ្នកគួរតែសម្រាករៀងរាល់ ២០នាទីម្តង ដោយមើលទៅវត្ថុណា ដែលស្ថិតនៅឆ្ងាយពីអាក្រង់កុំព្យូទ័រ ក្នុងរយៈពេល ២០វិនាទី។ ការធ្វើបែបនេះអាចធ្វើឲ្យភ្នែក របស់អ្នកមានសំនើមមកវិញ។
៤. ទទួលទានវីតាមីន C ឲ្យបានច្រើនៈ វីតាមីន C មិនត្រឹមតែអាចជួយការពារអ្នក ពីជំងឺតែមួយមុខនោះទេ វាថែមទាំងមានអត្ថប្រយោជន៏ សម្រាប់សុខភាពភ្នែកផងដែរ។ ម្យ៉ាងវិញទៀត វាអាចជួយការពារភ្នែក កុំឲ្យកើតជំងឺម៉្ញូប។

ការពារ ភ្នែករបស់អ្នក ពេលប្រើប្រាស់ កុំព្យូទ័រ

  • ការពារ ភ្នែករបស់អ្នក ពេលប្រើប្រាស់ កុំព្យូទ័រ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:កំសាន្ត