លោក ​អូបាម៉ា ​ជ្រើស​តាំង​បេក្ខជន​ចៅក្រម​តុលាការ​កំពូល

លោក ​អូបាម៉ា ​ជ្រើស​តាំង​បេក្ខជន​ចៅក្រម​តុលាការ​កំពូល

ចៅក្រម​សាលាឧទ្ធរណ៍​នៃរដ្ឋសហព័ន្ធ​ លោក Merrick Garland (កណ្តាល) ឈរ​នៅ​ជិត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និង​អនុប្រធានាធិបតី Joe Biden នៅ​ខណៈ​ដែល​លោក​ត្រូវ​បាន​ណែនាំ​ថា​ជា​អ្នក​ទទួលបានការ​តែងតាំង​សម្រាប់​តំណែង​ប្រធាន​តុលាការ​កំពូល កាល​ពីថ្ងៃទី១៦ ខែ​មីនា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបម៉ា ​បាន​ជ្រើសតាំង​ចៅក្រម​តុលាការ​សហព័ន្ធ​គឺ​លោក ​Merrick Garland​ ដែល​ជាទូទៅ​គេ​ហៅ​លោក​ថា​ជា​ចៅក្រម​និយមកណ្តាល ដើម្បី​បំពេញ​តំណែង​តុលាការ​កំពូល​ដែល​នៅ​ទំនេរ​កាល​ពី​ខែ​មុន​ បន្ទាប់​ពីមរណភាព​របស់ចៅក្រម​អភិរក្ស​និយម ​Antonin Scalia។​

ប៉ុន្តែ​ភាពចម្រូងចម្រាសដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​វិមាន​ Capitol ​របស់​អាមេរិក។ ​ពួក​សាធារណរដ្ឋ​ដែល​ជា​អ្នកគ្រប់​គ្រង​ព្រឹទ្ធសភា​បាន​ទទូច​ថា ​ពួក​គេ​នឹង​មិន​ជួប​ប្រជុំ​ឬ​រៀប​ចំ​ការបោះឆ្នោត​ឲ្យ​បេក្ខជន​ដែល​លោក​ Obama​ ជ្រើស​តាំង​សម្រាប់​តំណែង​ជា​ចៅក្រម​តុលាការ​កំពូល​នោះ​ឡើយ។

ការជ្រើសតាំង​បេក្ខជន​សម្រាប់តំណែង​ជា​ចៅក្រម​តុលាការ​កំពូល​គឺ​មានភាពចម្រូងចម្រាស​ដោយសារ​ចៅក្រម​ថ្មី​អាច​នឹង​ត្រូវ​ជ្រើសរើស​មនោគមវិជ្ជា​ទៅ​ជា​អ្នកសេរី​ឬ​អ្នកអភិរក្ស​និយម។ មរណភាព​របស់​លោក Scalia បាន​ធ្វើ​ឲ្យ​តុលាការ​កំពូល​នៅ​សល់​ចៅក្រម​តែ​៨​រូប​ប៉ុណ្ណោះ។​

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​ថា​ លោក អូបាម៉ា​ ដែល​កំពុង​តែ​កាន់​តំណែង​ក្នុង​ឆ្នាំចុង​ក្រោយ​របស់​លោក គួរ​តែ​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​បន្ទាប់​ជា​អ្នក​ជ្រើសរើស​ចៅក្រម​តុលាការ​កំពូល​ជំនួស​វិញ៕