ងាយៗ ដើម្បី​យក​កូនភ្លោះ​

ងាយៗ ដើម្បី​យក​កូនភ្លោះ​

•​    ​ការ​មាន​ផ្ទៃពោះ នៅ​វ័យ​ចំណាស់​បន្តិច អាច​នឹង​បង្កើន​ឱកាស នៃ​ការ​មាន​កូនភ្លោះ ពីព្រោះ មុនពេល​ដែល​ស្ត្រី ឈានដល់​ដំណាក់កាល​អស់​រដូវ ស្បូន​របស់​ស្ត្រី នឹង​ចាប់ផ្តើម​បញ្ចេញ កូន​ពង​ច្រើនជាង​មួយ ជា​រៀងរាល់​ខែ ដូច្នេះ អត្រា​នៃ​ការ​មាន​កូនភ្លោះ គឺ​ខ្ពស់ជាង​ស្ត្រី​វ័យក្មេង​

•​    ​ប្រើ​ការបង្ក​កំណើត​ជំនួយ ដូចជា ការបង្ក​កំណើត​ក្រៅ​ស្បូន ឬ​ប្រើ​ថ្នាំពេទ្យ​ជា​ដើម​

•​    ​បើ​អ្នក​ធ្លាប់​មាន​កូនភ្លោះ ឱកាស​នៃ​ការ​មាន​កូនភ្លោះ​ម្តងទៀត ក៏​ខ្ពស់​ណាស់​ដែរ​

•​    ​ខំ​ញ៉ាំ​ឲ្យ​ធាត់​បន្តិច ពីព្រោះ ស្ត្រី​ធាត់ៗ មានឱកាស​ខ្ពស់ ក្នុង​ការ​មាន​កូនភ្លោះ​

•​    ​ស្ត្រី​ខ្ពស់ មាន​ឱកាស​ច្រើន​ជាង​ស្ត្រី​ទាបៗ ក្នុង​ការ​មាន​កូនភ្លោះ ប៉ុន្តែ ជា​ការពិត យើង​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ ចំពោះ​បញ្ហា​កម្ពស់​នេះ​

•​    ​ញ៉ាំ​អាស៊ីតហ្វូលិ​ក មុន​ពេល​ចង់​បាន​កូន យ៉ាងហោចណាស់ ១ ខែ​មុន​

•​    ​លើកទឹកចិត្ត​ឲ្យ​ស្វាមី ទទួលទាន​អយ​ស្ទើរ ពីព្រោះ វា​សម្បូរ​ទៅដោយ​ជាតិ​សង្ក​សី និង​ពង្រឹង​សុខភាព​មេ​ជីវិត​ឈ្មោល​

•​    ​ញ៉ាំ​ដំឡូងជ្វា ឬ​ដំឡូង​ផ្អែម ពីព្រោះ​ការសិក្សា​ជាច្រើន​បាន​បង្ហាញថា ស្ត្រី​ដែល​រស់នៅ​តំបន់ ដែល​គេ​ចូលចិត្ត​ញ៉ាំ​ដំឡូងជ្វា ភាគច្រើន មាន​កូនភ្លោះ​

•​    ​បន្ត​បំបៅ​ដោះកូន រហូត​ដល់​គេ​អាយុ​កាន់តែច្រើន កាន់តែ​ល្អ ពីព្រោះ ស្ត្រី​ដែល​ផលិត prolactin និង​បំបៅ​ដោះកូន អាច​មាន​ឱកាស​ច្រើន ក្នុង​ការ​មាន​កូនភ្លោះ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។