មូលហេតុ​អ្វី​ដែល​អាច​ធ្វើឲ្យ​នារី​មិន​អាច​មាន​កូន​បាន​?

មូលហេតុ​អ្វី​ដែល​អាច​ធ្វើឲ្យ​នារី​មិន​អាច​មាន​កូន​បាន​?

​នារី​នៅពេល​ដែល​មក​រដូវ​គឺជា​ដំណាក់កាល​ដែល​សំខាន់បំផុត ដូចនេះ​អ្នក​ត្រូវតែ​ប្រយ័ត្ន ព្រោះ​ពេល​ដែល​អ្នក​មិន​ប្រយ័ត្ន ហើយ​ធ្វើ​រឿង​មួយ​ចំនួន នោះ​វា​នឹង​អាច​ប៉ះពាល់​ដល់​សម្ថ​ភាព​បង្កើត​កូន​របស់​អ្នក​នៅ​ពេល​ក្រោយ​។ ដូចនេះ​តើ​មានរឿង​អ្វី​ខ្លះ​ដែល​អ្នក​មិន​អាច​ធ្វើបាន​នៅពេល​ដែល​អ្នក​មក​រដូវ​នោះ​?
​នៅពេល​ដែល​អ្នក​មក​រដូវ អ្នក​មិន​អាច​ញ៉ាំ​ការ៉េម​នោះទេ ទោះបីជា​អ្នក​ចង់​ពិសារ​យ៉ាងណាក៏ដោយ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មិន​អាច​មាន​ផ្ទៃពោះ​បាន ម្យ៉ាងទៀត​ភេសជ្ជៈ​ដែល​មាន​ហ្គែស​ដូចជា ៖ ទឹកក្រូច និង​ស្រា​បៀរ​ក៏​មិន​អាច​ទទួល​ទាន​បានដែរ ព្រោះ​វា​សុទ្ធតែ​ជា​របស់​ដែល​ប៉ះពាល់​ដល់​ស្បូន​អ្នក​។ ប្រសិន​ជា​អ្នក​ក្តៅ​ខ្លាំង អ្នក​ក៏​មិន​អាច​បើក​ម៉ាស៊ីនត្រជាក់​ដូចគ្នា វា​សុទ្ធតែ​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​យ៉ាង​ងាយ​បំផុត ដោយសារ​តែ​ពេល​មក​រដូវ គេ​មិន​ឲ្យ​ត្រូវ​ត្រជាក់​ឡើយ ដោយ​ត្រូវ​តែ​រក្សា​កម្តៅ​ក្នុង​ខ្លួន​។ ការចូល​គេង​យប់​ជ្រៅ ការ​ហាត់ប្រាណ​ដោយ​ប្រើ​កម្លាំង​ធ្ងន់ៗ និង​ការ​ហែល​ទឹក​សុទ្ធតែ​ជា​សកម្មភាព​ដែល​អ្នក​មិន​គួរ​ធ្វើ​នៅពេល​ដែល​អ្នក​មក​រដូវ ជាងនេះទៅទៀត អ្នក​ក៏​មិន​ត្រូវ​ស្លៀកពាក់​ខោ​អាវ​ដែល​តឹង​ដូចគ្នា ហើយ​មិន​អាច​ច្រៀង​ដោយ​ប្រើ​សម្លេង​តឹង​ដែរ ជាងនេះទៅទៀត​គឺ​មិន​អាច​រួមភេទ​តែម្តង​ប្រសិនជា​អ្នក​ចង់​មាន​កូន​នៅ​ថ្ងៃ​អនាគត​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី16 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។