Jessica នឹង​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​ខ្សែ​ភាពយន្ត​​ភាគ​ចិន​នា​ពេល​ឆាប់ៗ​នេះ

ខ្សែ​ភាពយន្ត​ភាគ​ចិន​លើក​ដំបូង​បំផុត​របស់​ Jessica ដែល​មាន​ចំណង​ជើង​ថា​​  ‘Love Parcel’ ត្រូវ​បាន​បញ្ចាំង​ថា​នឹង​ចេញ​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​នេះ។

កាល​ពី​ថ្ងៃ​​ទី​១៥​ខែ​មិនា​ Inghwang Entertainment របស់​ហុង​កុង​បាន​​ប្រកាស​អំពី​ខ្សែ​ភាពយន្ត​ក្នុង​ឆ្នាំ​២០១៦​នេះ។​ ក្នុង​ចំណោម​ខ្សែ​ភាពយន្ត​ទាំង​១១​នា​ពេល​ឆាប់​ៗ​នេះ ‘Love Parcel’ក៏​ត្រូវ​រួម​បញ្ចូល​ក្នុង​បញ្ជី​ដែរ។

ខ្សែ​ភាពយន្ត​កំប្លែង​បែប​មនោសញ្ចេតនា​នេះ ចូល​រួម​សម្ដែង​ដោយ​លោក Chun Wei Ting និង Jessicaដែល​ជា​អង្គ​ឯក។ អ្នក​គាំ​ទ្រ​មួយ​ចំនួន​ នាំ​គ្នា​រាប់​ថយ​ក្រោយ​ដើម្បី​រង់​ចាំ​តាម​ដាន​ទេពកោសល្យ​របស់​តារា​សម្ដែង​ស្រី​ថ្មី​រូប​នេះ។​

ជាមួយ​គ្នា​នេះ​ដែរ ថ្មី​ៗ​នេះ​នាង​កំពុង​តែ​ផ្ដោត​សំខាន់​ទៅ​លើ​អាល់ប៊ុម​ទោល​របស់​នាង​ ហើយក៏​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កម្ម​វិធី​ ‘Beauty Bible’។ តើ​លោក​អ្នក​រំភើប​ចំពោះ​ស្នាដៃ​ថ្មី​របស់​នាង​ទេ?

ដោយៈ Gemini Fleta
ប្រភពៈ

  • Jessica នឹង​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​ខ្សែ​ភាពយន្ត​​ភាគ​ចិន​នា​ពេល​ឆាប់ៗ​នេះ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:ចំនេះដឹង
Tags: