CNBLUE អាច​នឹង​​ត្រលប់​មក​វិញ​ជាមួយ​នឹង​អាល់ប៊ុម​ថ្មី​មួយ​នៅ​ក្នុង​ខែ​មេសា​នេះ

ក្រុម​ចម្រៀង​បុរស​ CNBLUE អាច​នឹង​ធ្វើ​ការ​ត្រលប់​មក​មក​បម្រើ​ចំណី​អារម្មណ៍​អ្នក​គាំ​ទ្រ​វិញ​នៅ​ខែ​មេសា​នេះ។​

កាល​ពី​ថ្ងៃ​ទី​១៦​ខែ​មិនា​នេះ ប្រភព​មួយ​បាន​អោយ​ដឹង​ថា​ CNBLUE កំពុង​មាន​គម្រោង​ចេញ​នូវ​អាល់ប៊ុម​ថ្មី​របស់​ខ្លួន​នៅ​ដើម​ខែ​មេសា​នេះ។​ រយៈពេល​៧​ខែ​ហើយ​ដែល​ពួកគេ​ពុំ​ទាន់​ចេញ​អាល់ប៊ុម​ណា​មួយ​ទៀត បើ​គិត​ចាប់​តាំង​ពី​បទ​ចុង​ក្រោយ​របស់​ពួកគេ​ដែល​មាន​ចំណង​ជើង​ថា “Cinderella” កាល​ពី​ខែ​កញ្ញា។​

រយៈពេល​៧​ខែ​កន្លង​មក​នេះ​ សមាជិក​ក្រុម​ចម្រៀង​ឆ្នើម​ម្នាក់​ៗ​​​បាន​ខិត​ខំ​ព្យាយាម​ធ្វើ​ការ​ឥត​ឈប់​ឈរ​នូវ​កាលវិភាគ​​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ ក៏​ដូច​ជា​កា​សម្ដែង​តន្ត្រី​នៅ​ឯ​បរទេស​។ ពួកគេ​​បាន​ចំណាយ​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ ពេល​វេលា​​ដើម្បី​ធ្វើ​អោយ​អាល់ប៊ុម​ថ្មី​នេះ​អាច​ដំណើរ​ការ​បាន​រលូន។​

ប្រភព​ដដែល​បាន​អោយ​ដឹង​ថា​​បទ​ចម្រៀង​នេះ​ក៏​មាន​អម​ដោយ​ក្បាច់​រាំ​ផង​ដែរ។​ អ្នក​គាំ​ទ្រ​កំពុង​រង់​ចាំ​យ៉ាង​អន្ទះសា​នូវ​វត្តមាន​សារ​ជា​ថ្មី​របស់​ពួកគេ។​

ខណៈ​នោះ​ដែរ​ អ្នក​តំណាង​មក​ពី​​ភ្នាក់​ងារ​FNC Entertainment បាន​អោយ​ដឹង​ថា​ “​ពួក​យើង​បាន​កំពុង​បន្ត​ថត​នូវ​បទ​ចម្រៀង​ថ្មី​ៗ​។ ដោយ​ឡែក​ការ​ចេញ​ជា​ផ្លូវ​មិន​ទាន់​ប្រកាស​នៅ​ឡើយ​ទេ។​

ប្រភព៖ 

ដោយៈ Gemini Fleta

  • CNBLUE អាច​នឹង​​ត្រលប់​មក​វិញ​ជាមួយ​នឹង​អាល់ប៊ុម​ថ្មី​មួយ​នៅ​ក្នុង​ខែ​មេសា​នេះ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/17  Category:កំសាន្ត
Tags: