«នីតា បងស្រីខ្ញុំ» ភាគទី២

ភាគទី២

«មិញ​លោក​ថា….. យល់​ព្រម​មែន​ទេ?!»
«យល់ព្រម​ឱ្យ​ខ្លួន​នេះ​ទៅ​យើង​!»
គេ​និយាយ​ទាំង​គ្រវី​អណ្ដាត​សិច​ស៊ី​ចុះ​ឡើង​ សម្លឹង​សម្លក់​ត្រេក​ត្រអាល​ក្នុង​ការ​ឌឺ​ចិត្ត​នាង។

បំណុល​ឪពុក​ជា​ការ​ចង​ចាំ​ដ៏​អាក្រក់​មួយ ​ទោះ​បី​គាត់​បាន​បោះបង់​ចោល​ឱ្យ​ក្មេង​ស្រី​ម្នាក់​នេះ​ ឱ្យ​រស់​​នៅ​ដឹង​ក្ដី​រំលង​យុវវ័យ​ក៏ដោយ ចុងក្រោយ​គាត់​នៅ​តែ​ជា​ឪពុក​ជានិច្ច​ក្នុង​បេះដូង​នាង​។
ពេលនេះ ចិត្ត​ថ្លើម​ពេញ​ដោយ​កតញ្ញូ​របស់​នាង​មក​ត្រូវ​រង​របួស​ ព្រោះ​នាង​មក​ជួប​ប្រឈម​ម្ចាស់​បំណុល​ជា​ព្រាន​គ្មាន​មេត្តា ហើយ​ម្ខាង​សង្សារ​ចិត្ត​និង​ចិត្ត។
ពាក្យ​ចចាមអារ៉ាម​ទំាង​អស់​ទាក់ទង​នឹង​ស្នេហា​ពាសវាលពាសកាល​ អំពី​ប្រុស​ម្នាក់​នេះ​ធ្វើ​ឱ្យ​នាង​មិន​អាច​មើល​ឃើញ​ស្នេហា​ជ្រាលជ្រៅ​របស់ ​គេ​កំពុង​បញ្ចេញ​មក​នេះ​សោះ​ឡើយ។
«ចង់​ឈរ​ដល់​ស្អែក​ព្រឹក?!»
គេ​ជះ​សម្ដី​មក​ទៀត។ នីតា​មិន​ដឹង​ថា នេះ​គេ​កំពុង​សួរ​ ឬ​មួយ​កំពុង​បញ្ជា​នោះ​ទេ​?
នាង​គិត​មិន​យល់ តែ​​​មិន​ហ៊ាន​តតាំង​ បាន​ត្រឹម​អង្គុយ​​ចុះ​យឺត​ៗ ស្រាប់​តែ​មិន​ចេះ​ចប់ គេ​ក៏​បង្គាប់​មក​ទៀត៖
«ម៉ោ​នៀក!»

«អត់ទេ!» គំនិត​នាង​បដិសេធ​ភ្លាម ពេល​គេ​ហៅ​នាង​ទៅ​ជិត។ ​ទីបំផុត​នាង​នៅ​តែ​សសៀរ​ទៅ​ ពេល​នឹក​គិត​ដល់​ឪពុក។
ដៃ​គេ​លូក​មក​ឱប​នាង​វឹប ហើយ​បេះដូង​នាង​ប្ដឹង​សាទុក្ខ​ក្តុក​ក្តាក់​ច្របល់។
បាត​ដៃ​គេ​ចាប់​ផ្តើម​ធ្វើ​ចលនា​ចុះ​ឡើង​ជុំវិញ​ចង្កេះ​ស្រី​ស្អាត រហូត​ដល់​នីតា​ត្រូវ​តែ​រារាំង ​ហើយ​រុញ​ដៃ​របស់​គេ​ចេញ។
ដៃ​ម្ខាង​ទៀត​របស់​រិទ្ធី​គុណ​រេ​ចូល​មក​ជំនួស​ម្ដង។
ទោះ​នាង​មើល​ទៅ​ខ្មាសអៀន មិន​ដក​ដៃ​អំបាញ់មិញ​នេះ​រួច​ចេញ​ពី​ម្រាម​ដៃ​របស់​គេ​ តែ​គេ​មើល​ទៅ​នាង​មិន​សូវ​បម្រះ​អស់កម្លាំង​មួយ​ទំហឹង​ទេ […]

 

ចុចអានភាគទី២ទាំងស្រុង!

«នីតា បងស្រីខ្ញុំ» ភាគទី២

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ