Good Bye Phnom Penh រឿង​ខ្លី​ខ្មែរ​ដែល​បាន​យក​ទៅ​បញ្ចាំង​នៅ​សិង្ហបុរី

Good Bye Phnom Penh ជា​រឿង​ខ្លី​មាន​រយៈ​ពេល​ប្រមាណ​ជា ១៥ នាទី​ហើយ​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​យក​ទៅ​បញ្ចាំង​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត The Asian Film Archive (AFA) ​នៅ​ក្នុង​ប្រទេស សាំងហ្គាពួរ។

 

Good Bye Phnom Penh រឿង​ខ្លី​ខ្មែរ​ដែល​បាន​យក​ទៅ​បញ្ចាំង​នៅ​សិង្ហបុរី

 

“Good Bye Phnom Penh” និពន្ធ និង​ដឹក​នាំ​ដោយ​លោក នាង កាវិច ដែល​និយាយ​រៀប​រាប់​ពី​បុរស​ជន​ជាតិ​ខ្មែរ​ដែល​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នារី​បរទេស។ បន្ទាប់​ពី​បាន​ទាក់​ទង​គ្នា​បាន​២​ឆ្នាំ​មក​នារី​តួ​ស្រី ត្រូវ​ដល់​ពេល​ដែល​ត្រូវ​ចាក​ចេញ​ទៅ​បរទេស​វិញ ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​បែក​គ្នា។ “និយាយ​រួម​ទៅ​រឿង​ហ្នឹង​គេ​ចង់​និយាយ​ពី​អារម្មណ៍​មុន​ពេល​បែក​គ្នា​របស់​តួ​អង្គ​ទាំង​ពីរ​តែ​ម្ដង។ តួឯក​ប្រុស អួន បឋម ថ្លែង។

 

លោក​បន្ត​ថា “រឿង​ហ្នឹង​គ្រាន់​ថត​ចប់​ភ្លាម​យើង​យក​ទៅ​បញ្ចាំង​នៅ សាំងហ្គាពួរ​ភ្លាម​ហើយ​វា​ក៏​រឿង​មួយ​ស្ថិត​នៅ​ក្នុង​គម្រោង​មួយ​របស់​​មហោស្រព​ភាពយន្ត​អាស៊ាន​ដែរ គឺ​ថា​គ្រប់​ប្រទេស​ទាំង​១០​ត្រូវ​មាន​រឿង​ខ្លី​​ម្នាក់​មួយ​ដើម្បី​ទៅ​បង្ហាញ​ហើយ Good Bye Phnom Penh ជា​រឿង​មួយ​តំណាង​ឲ្យ​ប្រទេស​ កម្ពុជា”​។

 

Good Bye Phnom Penh រឿង​ខ្លី​ខ្មែរ​ដែល​បាន​យក​ទៅ​បញ្ចាំង​នៅ​សិង្ហបុរី

ម្ចាស់​បទ “​Will you be my girl?” បន្ថែម​ថា​សម្រាប់​តួ​ស្រី​វិញ​គឺ​អ្នក​ដឹក​នាំ​យក​តួ​កូន ខ្មែរ​កាត់​បារាំង ដែល​មាន​ឈ្មោះ​ថា Celine Ngi ដើម្បី​ឲ្យ​ឆ្លុះ​ពី​តថភាព​ពិត​របស់​សាច់​រឿង​ផ្ទាល់​តែ​ម្ដង។ ក្រោយ​ពី​ចប់​ការ​បញ្ចាំង​នៅ​សិង្ហបុរី សម្រាប់​រឿង Good Bye Phnom Penh នេះ​ដែរ​នឹង​ត្រូវ​យក​មក​បញ្ចាំង​នៅ​កម្ពុជា​នៅ​ក្នុង​ខែ​​ឧសភា ខាង​មុខ​នេះ​ហើយ៕

 

អត្ថបទ៖ SAMEDY​​​​​​​​​​​​​​​​​​