នាយ ក្រូច ប្ដូរ​រថយន្ត​អស់៦គ្រឿង​ហើយ ដឹង​​ម៉ាក​អ្វី​ខ្លះ​អត់?

ចាប់​តាំង​ពី​ក្លាយ​ជា​តារា​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​CTN នាយ ក្រូច បាន​ប្រាប់Sabay ថា ខ្លួន​ធ្លាប់​ផ្លាស់ប្ដូរ​​រថយន្ត​​ជិះ​អស់៦គ្រឿង​ហើយ  ដោយ​រថយន្ត​ទាំង​នោះ​ជិះ​មាន​តម្លៃ​​ចាប់​ពី​ជាង៤ពាន់​​ដុល្លារ រហូត​ដល់​ជាង៥ម៉ឺន​ដុល្លារ។

 

នាយ ក្រូច ប្ដូរ​រថយន្ត​អស់៦គ្រឿង​ហើយ ដឹង​​ម៉ាក​អ្វី​ខ្លះ​អត់?

 

 

នាយ ក្រូច បាន​រៀបរាប់​រថយន្ត​ដែល​ខ្លួន​ធ្លាប់​ជិះ​​​ឲ្យ​ដឹង​ថា មាន កូរ៉ឡា ឆ្លាម ហាយលែនឌ័រ ស៊ុនត្រា និង ឡិចស៊ីស៤៧០ ចំនួន​ពីរ​គ្រឿង ហើយ​បច្ចុប្បន្ន​នាយ កំពុង​តែ​ជិះLuxes 470 ពណ៌​មាស តម្លៃ២៦០០០ដុល្លារ។  តារា​កំប្លែង​មាន​កំណើត​មក​ពី​ខេត្ត កំពង់ស្ពឺ​រូប​នេះ មិន​ទាន់​មាន​គម្រោង ប្ដូរ​រថយន្ត​បន្ត​ទៀត​​ឡើយ។

 

ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ របស់​នាយ ក្រូច រៀបរាប់​​ម៉ាក​​និង​តម្លៃ​រថយន្ត​ទាំង៦គ្រឿង​ដែល​លោក​ធ្លាប់​ជិះ៕

 

 

អត្ថបទ៖ ខុត សីហា