G-Dragon ត្រូវ​គេ​ដៀល​ថា​ស្លៀកពាក់​ដូច​ឧក្រិដ្ឋជន​ពេល​បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ

​ឈុត​សំលៀកបំពាក់​ថ្មី​បំផុត​ដែល​តារា​ចម្រៀង​ G-Dragon ស្លៀក​នៅ​ព្រលាន​យន្តហោះ​​នា​ពេល​ថ្មី​ៗ​នេះ​ ហាក់​ដូច​ជា​មើល​មិន​ចូល​ភ្នែក​របស់​មហាជន​កូរ៉េ​នោះ​ទេ។

 

G-Dragon ត្រូវ​គេ​ដៀល​ថា​ស្លៀកពាក់​ដូច​ឧក្រិដ្ឋជន​ពេល​បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ

 

G-Gragon មេក្រុម​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​របស់​របស់​ក្រុម​ចម្រៀង Big Bang តែង​មាន​ស្ទីល​សំលៀកបំពាក់​ប្លែក​ៗ​ មិន​ដូច​នឹង​មនុស្ស​ដទៃ។ ជានិច្ចកាល​តារា​ចម្រៀង​អាយុ ២៧​ឆ្នាំ​តែង​ត្រូវ​បាន​គេ​វាយតម្លៃ​ខ្ពស់​ពី​ការ​ស្លៀកពាក់​របស់​ខ្លួន។

 

គួរ​ឲ្យ​សោកស្ដាយ មិន​មែន​គ្រប់​​សំលៀកបំពាក់​ទាំង​អស់​​របស់​ម្ចាស់​បទ “Heart Breaker” ក៏​ទទួល​បាន​ការ​កោត​សរសើរ​របស់​មហាជន​កូរ៉េ​នោះ​ឡើយ។ ជាក់ស្ដែង ខុស​ពី​ការ​ស្លៀក​ពាក់​ចម្លែក​ខុស​គេ​​ដូច​សព្វ​មួយ​ដង កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មីនា​មុន​នេះ G-Dragon បាន​បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ​ជាមួយ​ឈុត​ខោអាវ​សាមញ្ញ។ យ៉ាងណាមិញ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​កូរ៉េ​ហាក់​មិន​ពេញ​ចិត្ត​នឹង​អាវ​សាច់​ក្រណាត់​និង​ខោ​ជើង​ប៉ាត់​របស់ G-Dragon នេះ​ឡើយ ដោយ​ពួក​គេ​បាន​រិះគន់​ខោអាវ​មួយ​ឈុត​នេះ​យ៉ាង​ចាស់​ដៃ។

 

G-Dragon ត្រូវ​គេ​ដៀល​ថា​ស្លៀកពាក់​ដូច​ឧក្រិដ្ឋជន​ពេល​បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ

 

G-Dragon ត្រូវ​គេ​ដៀល​ថា​ស្លៀកពាក់​ដូច​ឧក្រិដ្ឋជន​ពេល​បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ

 

ខាង​ក្រោម​នេះ​គឺ​ជា​មតិ​របស់​ប្រជាជន​កូរ៉េ​នៅ​លើ​បណ្ដាញ​ព័ត៌មាន Nate និង Daum ពី​ឈុត​ខោអាវ​ថ្មី​បំផុត​របស់ G-Dragon នៅ​ព្រលាន​យន្តហោះ។

- មើល​ទៅ​ដូច​រូប​ថត​ឧក្រិដ្ឋជន​ដែល​អូស​យក​ទៅ​សង់​រឿង​កើត​ហេតុ​ឡើង​វិញ​​អីចឹង។ មិន​មែន​ខ្ញុំ​ចង់​មាន​ន័យ​ថា​គេ​ជា​ជន​ឧក្រិដ្ឋ​នោះ​ទេ តែ​មក​ពី​មួក​និង​ម៉ាស​ធ្វើ​ឲ្យ​មើល​ទៅ​ដូច​ពេក។

- យល់​ថា​ម៉េច​បាន Hyung Don រិះគន់​ស្ទីល​សំលៀកបំពាក់​របស់​ G-Dragon ហើយ។(តារា​កំប្លែង Hyung Don ធ្លាប់​រិះគន់​ពី​ការ​ស្លៀកពាក់​របស់ GD យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ ២០១១)

- មើល​ទៅ​ដូច​អ្នក​ដឹក​ទំនិញ​ជនជាតិ​ចិន។

- រាង​របស់ G-Dragon ដូច​ពួក​សិស្ស​វិទ្យាល័យ។

- ហើយ​ប្រុង​អង្កាល់​ចូល​បម្រើ​កង​ទ័ព​ហ្នឹង?

 

ចុចអាន៖អ្នក​គាំទ្រ​​ស្រី​២​នាក់វ៉ៃ​​គ្នា​បោច​សក់​​ដើម្បី​ដណ្ដើម​អាវ​របស់ Taeyang

ចុចអាន៖ម៉ូដ​សំលៀកបំពាក់​ប្លែក​ៗ​របស់ G-Dragonក្នុង​ពិធី​បង្ហាញ​ម៉ូដ​ធំ​ៗ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
netizenbuzz