បញ្ជូននារី វ័យក្មេង២នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ យ៉ាម៉ា១៦០គ្រាប់ នៅជាយដែនម៉ាឡៃ

បន្ទាយមានជ័យ៖ ស្រ្តីវ័យក្មេង២នាក់ ត្រូវកម្លាំងអាវុធហត្ថ បញ្ជូនខ្លួនទៅកាន់ សាលាដំបូង ខេត្តបន្ទាយមានជ័យ នៅសៀលថ្ងៃទី១៦ ខែមីនា ២០១៦ នេះ ក្រោយរកឃើញថា បានជាប់ពាក់ព័ន្ធ ករណីជួញដូរថ្នាំញៀន ប្រភេទ យ៉ាម៉ា ចំនួន១៦០គ្រាប់។

មេបញ្ជាការរងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹងថា នារីវ័យក្មេង ទាំងពីរនាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថ ធ្វើការឃាត់ខ្លួន នៅម៉ោង ១៤៖១៣នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នៅចំណុច ភូមិវាលហាត់ ឃុំម៉ាឡែ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យកន្លងទៅ។ ជនសង្ស័យដែលឃាត់ ទី១.ឈ្មោះ ផៃ ស្រីមុំ ហៅ​ម៉ៅ អាយុ៣៤ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ និងទី២.ឈ្មោះ សយ វី អាយុ២៧ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា។ លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ក្រោយពីធ្វើការសាកសួររបស់សមត្ថកិច្ចជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបានជួញដូរគ្រឿងញៀននេះពិតប្រាកដមែន ហើយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ១៦០គ្រាប់៕

បញ្ជូននារី វ័យក្មេង២នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ យ៉ាម៉ា១៦០គ្រាប់ នៅជាយដែនម៉ាឡៃ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត