បើក​មើល​សារ​គេហើយ​​តែ​មិន​ចង់​ឲ្យ​ឃើញ​អក្សរ​ថា​ “Seen” អាច​សាក​តាម​វិធី​នេះ

​​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​តូច​មាន​ពេល​ខ្លះ​គឺ​មិន​ចង់​ឲ្យ​អ្នក​ដែល​​បាន​ Chat មក​ខ្លួន​ដឹង​ថា​គាត់​បាន​បើក​មើល​ Chat ឡើយ​ដោយ​សារ​តែ​ហេតុផល​ខ្លះៗ ហេតុ​នេះ​ Sabay នឹង​បង្ហាញ​អំពី​វិធី​ដ៏​ងាយ​មួយ​ធ្វើ​ឲ្យ​គេ​មិន​ដឹង​ថា​អ្នក​បាន​បើក​មើល​ Chat របស់​គេ។

 

បើក​មើល​សារ​គេហើយ​​តែ​មិន​ចង់​ឲ្យ​ឃើញ​អក្សរ​ថា​ “Seen” អាច​សាក​តាម​វិធី​នេះ

​​​​​​​​​​​​
*បញ្ជាក់៖វិធី​ខាង​ក្រោម​អនុវត្ត​ទៅ​បាន​​តែ​នៅ​លើ​កុំព្យូទ័រ​ដែល​មាន​ដំឡើង​ Browser Chrome ប៉ុណ្ណោះ

 

@បើក​​អត្ថបទ​នេះ​អាន​នៅ​លើ​ Browser របស់​អ្នក​ឡើង​ រួច​​​យក​ Mouse ចុច​លើ​តំណ​ភ្ជាប់​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ផ្ទាំង​ Extension ឈ្មោះ​ថា​ “Facebook Chat Privacy”

 

បើក​មើល​សារ​គេហើយ​​តែ​មិន​ចង់​ឲ្យ​ឃើញ​អក្សរ​ថា​ “Seen” អាច​សាក​តាម​វិធី​នេះ

 

@ជា​បន្ត​ចុច​លើ​ពាក្យ​ថា​ “ADD TO CHROME” រួច​ចុច​លើ​ពាក្យ​ថា​ “Add extension” នោះ​ជា​ការ​ស្រេច​

 

បើក​មើល​សារ​គេហើយ​​តែ​មិន​ចង់​ឲ្យ​ឃើញ​អក្សរ​ថា​ “Seen” អាច​សាក​តាម​វិធី​នេះ

 

​បន្ទាប់​ពី​ដំឡើង​ Extension នេះ​រួច​ ​​រៀង​រាល់​ពេល​ដែល​អ្នក​បើក​មើល​សារ​ដែល​អ្នក​ដទៃ​ផ្ញើ​មក​​ គេ​នឹង​មិន​ឃើញ​លោត​ពាក្យ​ថា​ “Seen” ហើយ​ពេល​ដែល​អ្នក​កំពុង​វាយ​អក្សរ​ឆ្លើយ​តប​ក៏​មិន​​បង្ហាញ​អក្សរ​ថា​ “is typing” ដែរ៕
​​

ចុច​អាន៖ លេងហ្វេសប៊ុក​សុខៗ​លោត​ផ្ទាំង​​ Session Expired អាច​សាក​ដោះ​ស្រាយ​តាម​វិធី​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ បរទេស​​​​​​​​