ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន ​ពី​បទ​លក់​គ្រឿងញៀន​នៅ​ទី​សាធារណៈ​

ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន ​ពី​បទ​លក់​គ្រឿងញៀន​នៅ​ទី​សាធារណៈ​



បន្ទាយមានជ័យ ៖ ​ជនសង្ស័យ​ម្នាក់​ បាន​យក​គ្រឿងញៀន​ទៅ​លាក់​ទុក​លួច​យក​ទៅ​លក់​នៅ​តាម​ទី​សាធារណៈ ​ត្រូវ​បាន​នគរបាល​ជំនាញ​ផ្នែក​គ្រឿងញៀន​ខេត្ត​ ចុះ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១០​យ​ប់​ថ្ងៃទី​១៦​ ខែ​មីនា ​ឆ្នាំ​២០០៦ ​នៅ​ចំណុច​ខាងត្បូង​វេទិកា​ខេត្ត​ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិ​រីសោភ័ណ ខេត្តបន្ទាយមានជ័យ។​

លោក​វរសេនីយ៍​ឯក​ បាប​ សុ​ផា​រិ​ទ្ធ ​ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​គ្រប់គ្រង​ផ្នែក​គ្រឿង​ញៀន​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​មាន ឈ្មោះ ​គុណ ​កុសល ភេទ​ប្រុស ​អាយុ​២០ឆ្នាំ ​រស់នៅ​ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ និង​ដក​ហូត​​វត្ថុ​តាង​រួមមាន​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​អា​យស៍ ម៉ា​ទឹកកក​ចំនួន​៥​កូន​ថង់​តូច ​ស្មើ​នឹង​ទម្ងន់​១.៣​ក្រាម ​និង​ទូរស័ព្ទ​ដៃ​១​គ្រឿ​ង។​

លោក​ ចាប​ សុ​ផា​រិ​ទ្ធ ​បាន​បញ្ជាក់​ទៀត​ថា ​មុន​ពេល​កើតហេតុ​ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពល​រដ្ឋ​ថា​ មាន​ជន​សង្ស័យ​ម្នាក់​កំពុង​លក់​គ្រឿងញៀន​នៅក្នុង​វេទិកា​ខេត្ត​ទើប​កម្លាំង​ជំនាញ​មួយ​ក្រុម​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​យក​មក​ស្នងការ​ ដើម្បី​ធ្វើការ​សាកសួរ​។​ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​អ្នកលក់​គ្រឿងញៀន​ពិតប្រាកដ ​ខ្លួន​បាន​ទិញ​ពី​បុរស​ម្នាក់ទៀត​ ដើម្បី​យក​មក​លក់​បន្ត​ឲ្យ​មិត្តភ័ក្ដិ​តាម​ទី​សាធារណៈ​តែ​សំណាងអាក្រក់​ត្រូវ​នគរ​បា​ល​ឃាត់ខ្លួន​បានតែ​ម្តង​។​

ក្រោយពី​បាន​ចម្លើយ​សារភាព​ ជនសង្ស័យ​ ត្រូវ​នគរបាល​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ដាក់ទោស​ទៅ​តា​ម​ផ្លូវច្បាប់​៕​
​​