លោកជំទាវ កែ ច័ន្ទ​មុនី នាំ​យក​ថវិកា​ និង​អំណោយ​ ជូន​ស្ត្រី​មេម៉ាយ​ក្រីក្រ​ឡើងត្នោត​ នៅ​ភូមិ​ព្រះរាម​រង្ស៊ី​

លោកជំទាវ កែ ច័ន្ទ​មុនី នាំ​យក​ថវិកា​ និង​អំណោយ​ ជូន​ស្ត្រី​មេម៉ាយ​ក្រីក្រ​ឡើងត្នោត​ នៅ​ភូមិ​ព្រះរាម​រង្ស៊ី​



កំពង់ឆ្នាំង​ ៖​ លោកជំទាវ កែ ច័ន្ទ​មុនី ប្រធាន​កិត្តិយស​សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព ​និង​អភិវឌ្ឍ​ន៍​ខេត្តកំពង់ឆ្នាំង​ និង​ជា​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​កំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៦​ ប្រតិភូ​សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍ និង​ក្រុមការងារ​មាន លោកជំទាវ ប៉ាល់ យឿន ​អភិបាលរង​ខេត្ត ស​.​ស​.​យ​.​ក​ខេត្ត មន្ទីរ​សង្គមកិច្ច​ខេត្ត មន្ទីរ​កិច្ច​ការនារី​ខេត្ត ,​លោក​អភិបាលស្រុក​រលាប្អៀរ​ ចុះ​សាក​សួរ​សុខទុក្ខ​នាំ​យក​អំណោយ​ថវិកា ​និង​គ្រឿង​ឧប​ភោគ​បរិភោគ​ឧបត្ថម្ភ​ជូន​ស្ត្រី​មេម៉ាយ​ក្រីក្រ​គ្មាន​ទីពឹង​ចិញ្ចឹម​កូន​២​នាក់​ ប្រកប​មុខរបរ​ឡើងត្នោត ដល់​លំ​នៅ​ដ្ឋាន​ស្ថិត​ក្នុងភូមិ​ព្រះរាម​រង្ស៊ី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។​

​លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ​បាន​ឲ្យ​ដឹង​ថា​ អំណោយ​ និង​ថវិកា ​ដែល​ លោកជំទាវ កែ​ច័ន្ទ​មុនី និង​ប្រតិភូ ក្រុមការងារ​ខេត្ត និង​សប្បុរសជន ​បាន​ឧបត្ថម្ភ​ដល់​ស្ត្រី​មេម៉ាយ​ក្រក្រី​ ឈ្មោះ ញ៉ឹក ចំរើន អាយុ​៣៣​ឆ្នាំ ចិញ្ចឹម​កូន​២​នាក់ មានមុខ​របរ​ឡើងត្នោត​រស់នៅ​ភូមិ​ព្រះរាម​រង្ស៊ី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ រួមមាន​ថវិកា ៦៥០.០០០​រៀល​, ​អង្ករ​១០៥​គីឡូក្រាម​, ​មី​៥​កេស​,​ សារុង​,​ខោអាវ​,​ ឃី​ត​ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៀត​។​

លោក​ សោម ​វឺ​ន​ បាន​បន្ត​ទៀត​ថា ​កន្លងមក​អាជ្ញាធរ​មូលដ្ឋាន​ និង​ស្ថាប័ន​ក្នុងស្រុក​ក៏​ធ្លាប់​បាន​ជួយ​ឧបត្ថម្ភ​ដល់​ស្ត្រី​រូប​នេះ​ផង​ដែរ​។​

​នៅក្នុង​ឱកាស​នោះ​លោកជំទាវ កែ ច័ន្ទ​មុនី បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណា​ក់​អគ្គមហាសេនា​ពញា​ចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា​,​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​ សែ​ន នាយករដ្ឋមន្ត្រី​,​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​លោកជំទាវ ម៉ែន សំអន​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​ និង​អធិ​ការ​កិច្ច​ និង​ជា​ប្រធាន​គណៈកម្មាធិការ​កណ្ដាល​សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ ដែល​កន្លងមក​សម្ដេច ​និង​លោកជំទាវ​តែងតែ​នឹករលឹក គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទី​កន្លែ​ង​នៅ​ពេល​ដែល​មានទុក្ខ​លំបាក គឺ​សម្ដេច ​និង​លោកជំទាវ​តែង​ផ្តល់​ជូន​នូវ​អំណោយ ​និង​ថវិកា​ជូន​បងប្អូន​គ្រប់ៗ​គ្នា​ទាំងអស់ ដោយ​មិន​ប្រកាន់ពូជសាសន៍ និង​និន្នាការ​នយោបាយ​អ្វី​នោះ​ឡើយ​។​

​លោកជំទាវ កែ ច័ន្ទ​មុនី បាន​បន្ត​ទៀត​ថា​ ទោះបី​ថវិកា​នេះ​វា​តិចតួច​ពិតមែន តែ​វា​អាច​ជួយ​ដោះ​ស្រា​យ​ការ​លំបាក​របស់​ប្អូនស្រី ញ៉ឹក ចំរើន បាន​មួយ​គ្រា​ផង​ដែរ​។​ លោកជំទាវ​ក៏បាន​ផ្តាំផ្ញើ​ប្អូនស្រី ញ៉ឹក ចំរើន ខិតខំ​ថែរក្សា​សុខភាព​ដោយ​រស់នៅ​ស្អាត​ ហូប​ស្អាត​ ផឹក​ស្អាត ហើយ​លោកជំទាវ​ក៏បាន​សំ​ណូ​មពរ​ឲ្យ​ប្អូនស្រី​ឈប់​ប្រកប​មុខរបរ​ឡើងត្នោត​នេះ​ទៅ ព្រោះ​វា​អាច​មាន​គ្រោះថ្នាក់​គ្រប់ពេលវេលា​ចា​ប់​ពី​ថ្ងៃ​នេះ​ទៅ​លោកជំទាវ​បាន​សុំ​ឲ្យ​ប្អូន​រកមុខ​របរ​ផ្សេងៗ ដើម្បី​ចិញ្ចឹមជីវិត​វិញ​ដោយ​មិន​ព្រួយ​បា​រម្ភ​ពី​គ្រោះថ្នាក់​ចំពោះ​ខ្លួន​។​

ប្អូនស្រី ញ៉ឹក ចំរើន និង​អាជ្ញាធរ​ដែនដី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ថ្នាក់ដឹកនាំ មាន សម្ដេច លោកជំទាវ សប្បុរសជន និង​ប្រតិភូ​ទាំងអស់​ដែល​បាន​ជួយឧបត្ថម្ភ សម្រាល​ការ​លំបាក​របស់​នាង និង​សូម​គោរព​ជូន​ពរ​ដល់​សម្ដេច លោកជំទាវ និង​សប្បុរសជន​សូម​ទទួល​បាន​ជ័យជំនះ​ឈ្នះ​មា​សត្រូវ​គ្រប់ទិសទី ដើម្បី​ដឹកនាំ​ប្រទេសជាតិ​ប្រកបដោយ​សុខ​សន្តិភាព និង​ភាព​សម្បូរ​សប្បា​យ​រុងរឿង​រហូត​តទៅ​អនាគត​៕

លោកជំទាវ កែ ច័ន្ទ​មុនី នាំ​យក​ថវិកា​ និង​អំណោយ​ ជូន​ស្ត្រី​មេម៉ាយ​ក្រីក្រ​ឡើងត្នោត​ នៅ​ភូមិ​ព្រះរាម​រង្ស៊ី​

លោកជំទាវ កែ ច័ន្ទ​មុនី នាំ​យក​ថវិកា​ និង​អំណោយ​ ជូន​ស្ត្រី​មេម៉ាយ​ក្រីក្រ​ឡើងត្នោត​ នៅ​ភូមិ​ព្រះរាម​រង្ស៊ី​

លោកជំទាវ កែ ច័ន្ទ​មុនី នាំ​យក​ថវិកា​ និង​អំណោយ​ ជូន​ស្ត្រី​មេម៉ាយ​ក្រីក្រ​ឡើងត្នោត​ នៅ​ភូមិ​ព្រះរាម​រង្ស៊ី​

​ ​