តើមូល​ហេតុអ្វី​ នាំឲ្យមាន​ការផិត​ក្បត់​ចង់មាន​អ្នកថ្មី?

អត្ថន័យ​ពិត​ប្រាកដ​នៃអំពើ​ផិតក្បត់ ​គឺជាការ​ប៉ះពាល់​ផ្នែក​រាងកាយ​ជាមួយ​នរណា​ម្នាក់​នៅផ្នែក​ខាងក្រៅ​នៃជីវិត​អាពាហ៍​ពិពាហ៍​របស់អ្នក។ ​វាត្រូវ​បានគេ​ចាត់​ទុកថា ​ជាអំពើរ​បទឧក្រិដ្ឋ​និងការ​ប្រព្រឹត្ត​ប្រាស​ចាកនៅ​ក្នុងសង្គម​យើង​ជាច្រើន។

ការប្រព្រឹត្តតែអំពើរផិតក្បត់ បានក្លាយជាផ្នែកមួយនៅក្នុងសង្គមបច្ចុប្បន្នសព្វថ្ងៃ  ​ហើយមាន​បុរស​និងស្រ្តី​ជាច្រើន​ដែលមាន​រឿងសម្ងាត់​នៅក្នុង​ជីវិតផ្ទាល់​ខ្លួនរបស់​ពួកគេ ​ដែល​កំពុង​ដើរជាមួយ​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ពួកគេ។

 

តើមូល​ហេតុអ្វី​ នាំឲ្យមាន​ការផិត​ក្បត់​ចង់មាន​អ្នកថ្មី?
ការសិក្សាស្រាវជ្រាវថ្មីមួយបានអះអាងថា ជាង ៤៥% ជាស្ត្រី និងជាង ៥៧% នៃបុរស​នៅក្នុង​ពិភព​លោក​សព្វថ្ងៃនេះ ​បានសារ​ភាពថា​ពួកគេ​ពិតជា​មានការ​លួចលាក់​ជាមួយ​ដៃគូរបស់​ពួកគេ​ពិតមែន។ ​តាម​តួលេខ​នេះធ្វើ​ឲ្យមាន​ការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ​ក្នុងការ​បង្ហាញពី​សក្ដានុ​ពលការ​ផ្លាស់ប្ដូរ​ជាច្រើន​ដែលបាន​កើតឡើង​នៃទំនាក់​ទំនង​របស់​មនុស្ស។

ឥឡូវនេះសូមឲ្យយើងធ្វើការវិភាគពីមូលហេតុដែលនាំឲ្យរឿងបែបនេះកើតឡើង។ ​សូមយើង​ពិចារណា​ទាំងអស់គ្នា ​អំពីអ្វី​ដែលនាំ​ឲ្យមាន​ការផិត​ក្បត់។

ភាពឯកោ
នៅពេលមួយដែលអ្នកបណ្ដោយដៃគូរបស់អ្នកមានភាពឯកោខ្លាំងពេក ​ដោយសារ​តែហេតុ​ផល​នានា ដូចជា​ ការងារ, ​ការធ្វើ​ដំណើរ​ទៅឆ្ងាយ, ​ការរស់​នៅឆ្ងាយ​ពីគ្នា ​ឬមាន​ហេតុផល​ណាមួយ​ផ្សេងទៀត។ ​កត្តា​ទាំងនេះ ​សុទ្ធតែ​អាចធ្វើឲ្យ​ដៃគូ​របស់អ្នក​តែងតែ​មានការ​មិន​ស្មោះត្រង់ ​និងចង់​ផិតក្បត់​ជាមួយ​នឹងអ្នក។

ការចែចង់ញឹកញាប់ជាមួយអ្នករួមការងារ
នៅពេលដែលមិត្តរួមការងាររបស់អ្នកចូលចិត្តបញ្ចេញអាការៈឲ្យគេឃើញថា​ស្រឡាញ់​ជាមួយ​អ្នក ​ឬនៅពេល​ដែលអ្នក​ចូលចិត្ត​ទំលាប់​ខ្លួនក្នុង​ការញ៉ែ​មិត្តរួម​ការងារ​របស់អ្នក ​វាអាច​ធ្វើឲ្យ​មានទំនោរ​រហូត​ដល់​ញៀន​នឹងទំ​លាប់​បែបនេះ។ ​នេះអាច​បណ្ដាល​ឲ្យការ​ប្រព្រឹត្ត​អំពើ​ផិតក្បត់​របស់អ្នក​កើតឡើង​ ដែលធ្វើ​ឲ្យអ្នក​មិនមាន​អារម្មណ៍​ថាមាន​កំហុស​ឆ្គងក្នុង​ការចេញ​ក្រៅ​ជាមួយគាត់ ​ឬជាមួយ​នាងស្ងាត់ៗ។

ការសងសឹក
ទោះបីជាវាអាចធ្វើឲ្យយើងមានការភ្ញាក់ផ្អើល, តែមានដៃគូមួយចំនួនបានព្យាយាមធ្វើវា​ក្នុងគោល​បំណង​តែមួយ​គត់ ​គឺដើម្បី​សងសឹក​តែប៉ណ្ណោះ។

ការស្គាល់ ឬភាពស្និទ្ធស្នាល
ពេលខ្លះ វាជាធម្មតាណាស់ក្នុងការអភិវឌ្ឍចំណងយ៉ាងខ្លាំងជាមួយនរណាម្នាក់នៅក្នុងក្រុម ​ឬអ្នក​នៅជុំវិញ​ខ្លួនរបស់​យើង។ ​អាច​គ្រាន់តែ​ជាមិត្តភក្តិ ​ឬមិត្តរួម​ការងារ ​ឬអ្នក​ជិតខាង។ ​នៅពេល​ចំណងនេះ​បាន​ពង្រឹង​ប៉ុន្មាន​ឆ្នាំមក, ​ភាព​ស្និទ្ធស្នាល​ទាំងនេះ ​អាចឲ្យ​អ្នកមាន​អារម្មណ៍ថា ​ចាប់ផ្ដើម​ហ៊ានប្រព្រឹត្ត​អំពើ​ផិតក្បត់​ជាមួយ​នរណាម្នាក់ ​រហូតដល់​ការឳបថើប ​នៅពេល​ដែលដៃគូ​មិននៅ​ជាមួយ។

ការទំនាក់ទំនង
បញ្ហា គឺកើតឡើងនៅពេលដែលទំនាក់ទំនងរបស់អ្នកមិនចុះសម្រុងនឹងគ្នា ដូចជាការខ្វែង​គំនិត​គ្នាញឹក​ញាប់ពេក ​ហើយមិន​បានរក​វិធីដើម្បី​រឿងនេះ​ឲ្យបានល្អ ​ហើយ​វា​បានជម្រុញ​ឲ្យអ្នក​ដើម្បី​ស្វែងរក​នូវការ​លួងលោម​ចិត្តនៅ​កន្លែង​ផ្សេងទៀត ​នេះក៏​អាចឲ្យ​មានការ​ផិតក្បត់​កើតឡើង​បានដែរ។

កម្រិតចំណង់ផ្លូវភេទថយចុះនៅក្នុងដៃគូ
នៅពេលដែលដៃគូម្នាក់ដង្ហោយហៅសម្រាប់ចំណង់ផ្លូវភេទជាច្រើនដងនៅលើគ្រែ ​ហើយ​ដៃគូ​ដ៏ទៃទៀត​បាន​បរាជ័យ​ក្នុងផ្ដល់​ឲ្យនូវ​អ្វីទាំង​អស់នោះ ​នេះហើយ​ជាឳកាស​នៃអំពើ​ផិតក្បត់​មានលំ​អៀងទៅ​រកការ​កើនឡើង។

កង្វះនៃសេចក្ដីស្រឡាញ់
ក្រុមអ្នកជំនាញបាននិយាយថា ការកង្វះការទំនាក់ទំនងរវាងការរួមភេទនោះ ​គឺជាការ​មិនអីទេ ​ប៉ុន្តែ​ការកង្វះ​នៃសេចក្ដី​ស្រឡាញ់​ផងដែរ ​នៅក្នុង​ទំនាក់​ទំនង​របស់អ្នក​ទាំងពីរ​នឹងត្រូវ​ឆាប់បាន​បំផ្លាញ​ដោយ​ងាយ៕

ដោយ៖ Brugn

ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • តើមូល​ហេតុអ្វី​ នាំឲ្យមាន​ការផិត​ក្បត់​ចង់មាន​អ្នកថ្មី?