Galaxy S7 និង S7 edge មានការបញ្ជាទិញនៅចិន ១០លានគ្រឿង រយៈពេល១សប្តាហ៍

បច្ចេកវិទ្យា៖ លោក Koh Dong-jin ប្រធានស្មាតហ្វូន Samsung បាននិយាយថា គ្រាន់តែមួយសប្តាហ៍ ពួកគេបានរំពឹងចំពោះស្មាតហ្វូនចុងក្រោយ Galaxy S7 និង S7 edge ដែលកំពុងមានរាសីខ្ពស់ នៅក្នុងប្រទេសចិន នេះគឺជាដំណឹងល្អមួយ សម្រាប់ស្មាតហ្វូនកូរ៉េខាងត្បូង ។
យោងតាម gsmarena ដែលចុះផ្សាយកាលពីរាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា មានការបញ្ជាទិញមុន Galaxy S7 និង S7 edge នៅក្នុងប្រទេសចិន រហូតដល់ទៅ ១០លានគ្រឿង ហើយវានឹងកើនឡើងដល់ទៅ ១៥លានគ្រឿង មុនការបញ្ជាទិញនេះ បិទទ្វារ  ហើយអ្វីទាំងអស់នេះ និងកើតឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦។
សម្រាប់ទីផ្សារចិន ជាកន្លែងលក់ស្មាតហ្វូនដ៏ធំ លើពិភពលោក ដែលផលិតផលផ្សេងៗ ទទួលបានជោគជ័យបំផុត ក្នុងប្រទេសមួយនេះ ហើយចំនួនខាងលើនេះ យើងកំពុងរងចាំនូវ ការបញ្ជាក់នូវចំនួនពិត ពីក្រុមហ៊ុន Samsung បន្ថែមទៀត ៕

Galaxy S7 និង S7 edge មានការបញ្ជាទិញនៅចិន ១០លានគ្រឿង រយៈពេល១សប្តាហ៍