Neymar ចង់ឲ្យ Ronaldo មកលេងនៅ Barcelona

ម៉ាឌ្រីដ៖ កីឡាករ  Neymar  របស់ក្លឹប Barcelona បាននិយាយថា លោកនឹងរីករាយណាស់ បើសិនជាមានឱកាស លេងជាមួយនឹង Cristiano Ronaldo នៅពហុកីឡដ្ឋាន  Nou Cam ។

យោងតាម thesun ចុះផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា ប្រធានក្រុមរបស់ប្រេស៊ីល និងជាតារា បាល់ទាត់ ក្លឹបយក្សអេស្ប៉ាញ Barcelona ចង់ឲ្យមាន ការផ្លាស់ប្តូរ១ ដ៏ភ្ញាក់ផ្អើល ក្នុងការចុះហត្ថ លេខាយកកីឡាករ ក្លឹប Real Madrid នោះគឺ Ronaldo។

សម្រាប់អនាគត កីឡាករទាំងពីរនេះ នៅតែមានកា រសង្ស័យនៅឡើយ បន្ទាប់ពីមានពាក្យ ចរចាមអារ៉ាម ក្នុងរយៈពេលប៉ុន្មាន ខែមកនេះ ដោយលេចឮថា Ronaldo នឹងវិលទៅកាន់  Old Trafford ឬ Paris Saint Germain ខណៈដែល Neymar ក៏មានព័ត៌មានដូចគ្នានេះដែរ ។

Neymar បានប្រាប់ដល់ អ្នកសារព័ត៌មានថា «ខ្ញុំធ្លាប់ជាអ្នកគាំទ្រ Cristiano គាត់ជាតារាបាល់ទាត់ ជើងចាស់ ក្នុងចិត្តខ្ញុំ ហើយជាការល្អ បើសិនគាត់លេងនៅ Barcelona» ។

បញ្ជាក់ផងដែរថា សម្រាប់ Neymar នៅរដូវកាលនេះ លេងឲ្យក្លឹប Barcelona ២៥ប្រកួតរក គ្រាប់បាល់២០គ្រាប់៕

Neymar ចង់ឲ្យ Ronaldo មកលេងនៅ Barcelona