ធ្លាយព័ត៌មានថា iPhone 7 នឹងបំពាក់ដោយ ខ្សែអង់តែនសារជាថ្មី លើស្មាតហ្វូនចុងក្រោយ

បច្ចេកវិទ្យា៖ វាហាក់ដូចជាឆាប់ពេកសម្រាប់ស្មាតហ្វូន iPhone 7 បន្ទាប់ពីធ្លាយចេញនូវ រូបភាព ១ចំនួន នៅលើគេហទំព័រជាច្រើន  ដោយល្បីថា ស្មាតហ្វូនចុងក្រោយនេះ នឹងបំពាក់ដោយកាម៉េរ៉ា ផ្នែកខាងក្រោយចំនួនពីរ ប៉ុន្តែវាហាក់បីដូចជាក្រុមហ៊ុន Apple បានរចនាឡើងវិញ អង់តែនផងដែរ នេះបើយោងតាម Gsmarena បានចុះផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦។

សម្រាប់រូបភាពនេះ បានបង្ហាញពីកាម៉េរ៉ាពីរ ផ្នែកខាងក្រោយ និង បំពាក់ដោយខ្សែអង់តែន ។

សម្រាប់ស្មាតហ្វូន iPhone 7 នេះបានធ្លាយចេញម្តង ហើយម្តងទៀត ប៉ុន្តែមិនទាន់មាន ប្រភពណាមួយច្បាស់លាស់ បញ្ជាក់ថា Apple  ពិតជាចេញ ម៉ូដែលនេះឬអត់ ? ខណៈដែលកន្លងមក ធ្លាយព័ត៌មានថា ក្រុមហ៊ុនស្មាតហ្វូននេះ នឹងចេញ iPhone 5se ជំនួសឲ្យ  iPhone 5se ដែលបានចរាចរណ៍ លើទីផ្សារកន្លងមក៕

ធ្លាយព័ត៌មានថា iPhone 7 នឹងបំពាក់ដោយ ខ្សែអង់តែនសារជាថ្មី លើស្មាតហ្វូនចុងក្រោយ