​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ញ៉ាំ​

​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ញ៉ាំ​

​ក្រៅ​ពី​ការ​ញ៉ាំ​អាហារ ដើម្បី​ចិញ្ចឹម​មនុស្ស​ពីរ​នាក់ ក្នុងពេល​មាន​ផ្ទៃពោះ អ្នក​ក៏​ត្រូវតែ​ញ៉ាំ​អាហា​រណា ដែល​មាន​ជីវជាតិ​ត្រឹមត្រូវ​ដែរ​។ ប្រូតេអ៊ីន គឺជា​ជីវជាតិ​ដ៏​សំខាន់​មួយ​ផង​ដែរ ដែល​អ្នក​ត្រូវ​តែ​ធ្វើយ៉ាងណា ញ៉ាំ​ឲ្យបាន​គ្រប់គ្រាន់​។ អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ បាន​ណែនាំ​នូវ អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​មួយចំនួន ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវតែ​ញ៉ាំ​។

ស៊ុត​
ស៊ុត សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​ជាងគេ​។ ដូច្នេះ ស្ត្រី​ផ្ទៃពោះ គួរតែ​ញ៉ាំ​ឲ្យបាន ពីរ​គ្រាប់​ក្នុង​មួយ​សប្តាហ៍ ទើប​ផ្គត់ផ្គង់​តម្រូវការ ប្រូតេអ៊ីន​គ្រប់គ្រាន់​។

សណ្តែកសៀង​
អ្នក​អាច​ញ៉ាំ​សណ្តែកសៀង ទាំង​ដោយ​ការ​ចម្អិន និង​ញ៉ាំ​ទឹក​របស់​វា ព្រោះ​វា​សុទ្ធតែ​ជា​ប្រភព​ដ៏​ល្អ របស់​ជាតិ​ប្រូតេអ៊ីន​ហើយ​។ ស្ត្រី​មាន​ផ្ទៃពោះ គួរណា​ញ៉ាំ​សណ្តែកសៀង ប្រមាណ ៣០ ក្រាម​ក្នុង​មួយ​សប្តាហ៍​។

សាច់មាន់​
សាច់មាន់ គឺជា​អាហារ​មួយ​ប្រភេទ ដែល​សម្បូរ​ប្រូតេអ៊ីន​ដែរ ហើយ​វា​ក៏​សាក​សម​បំផុត សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ អ្នក​គួរតែ​ញ៉ាំ​ពី ១០០ ទៅ ១៥០ ក្រាម​ក្នុង​មួយ​សប្តាហ៍​។

ទឹកដោះគោ​យ៉ា​អួរ​
អ្នកត្រូវការ​ទឹកដោះគោ​យ៉ា​អួរ មាន​ជាតិ​ខ្លាញ់​ទាប​ប្រមាណ ១៥០ ក្រាម​ជា​រៀងរាល់ថ្ងៃ ក្នុងពេល​មាន​ផ្ទៃពោះ ដើម្បី​បង្គ្រប់​ជាតិ​ប្រូតេអ៊ីន​ដែល​ត្រូវការ​។ ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ជីវជាតិ​ផ្សេងៗ ជាមួយនឹង​ប្រូតេអ៊ីន​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី17 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។