សម្ដេច ហ៊ុន សែន ថា ការរុះរើ​គណៈរដ្ឋមន្ត្រី នឹង​ប៉ះពាល់​ក្រសួង​ចំនួន​៨

​ពី​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន នៅ​ព្រឹក​នេះ សម្ដេច ហ៊ុន សែន បានប្រកាស​ឲ្យ​ដឹងថា ការរុះរើ​គណៈរដ្ឋមន្ត្រី នៅពេល​ខាង​នេះ​នឹង​អាចមាន​ការប៉ះពាល់​ដល់​ក្រសួង​ចំនួន​៨​។ ប្រមុខ​រដ្ឋាភិបាល អះអាងថា ការរុះរើ​គណៈរដ្ឋមន្ត្រី​នេះ មិន​មែនមាន​គោលបំណង​កំចាត់​មន្ត្រី​ចាស់​ណា​ម្នាក់​ចោល​នោះទេ តែ​លោក​ចង់​ពង្រឹង​ប្រសិទ្ធិ​ការងារ​បន្ថែមទៀត​។​

​តែ​យ៉ាងណា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់​អាច​បញ្ជាក់ថា ការរុះរើ​នេះ​នឹង​ប៉ះពាល់​ដល់​រដ្ឋមន្ត្រី​ណា​នោះទេ ដោយ​លោក​បន្ថែមថា​៖«​ចាំ​ស្ដាប់​មេ​ស៊ីសង​»​។​

សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​