អស់​លទ្ធភាព​ តាម​រក​ប្រពន្ធ​បាត់ ប្តឹង​សមត្ថកិច្ច

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាត់​ប្រពន្ធ​ បង្កឱ្យភ្ញាក់​ផ្អើលកាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​១៥ មីនា ២០១៦ គិត​ទៅ​១​ថ្ងៃ​១​យប់​ហើយ ស្ថិត​នៅផ្ទះ​ជួល ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

ស្ត្រី​ជា​ប្រពន្ធ​ដែល​បាត់​ខ្លួន​ឈ្មោះ​ភី ច​ន្ទ្រា អាយុ​២៨​ឆ្នាំ ជា​កម្មការិនី មាន​ផ្ទៃពោះ​២​ខែ​កន្លះ ចំណែក​ប្តី​ឈ្មោះ​អ៊ុំ វី​រៈ អាយុ​៣៦​ឆ្នាំ ជា​អ្នក​បើករថយន្ត​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​បុរស​ប្តី​ថា នៅ​មុន​ពេល​កើតហេតុ ខ្លួន​និង​ប្រពន្ធ​មិន​មាន​ទំនាស់​ពាក្យ​សម្តី​អ្វី​និង​គ្នា​នោះ​ទេ ដោយ​ព្រឹក​ឡើង ខ្លួន​បាន​ក្រោក​ទៅ​ធ្វើការ​តាំងពី​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក ។ រីឯ​ប្រពន្ធ​ទៅ​ធ្វើការ​នៅ​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក (​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​) ។ ពេល​នោះ​ស្រាប់តែ​ប្អូនបង្កើត​ទូរស័ព្ទ​មក​ប្រាប់​ថា មិន​បានឃើញ​ប្រពន្ធ​បង​មក​ធ្វើការ​ទេ ។ ក្រោយ​ពី​ទទួល​ដំណឹង​នេះ​ហើយ ខ្លួន​ក៏​ប្រញាប់ប្រញាល់​ត្រឡប់​មក​ផ្ទះ​ជួល​វិញ និង​បាន​ស្វែងរក​ប្រពន្ធ​គ្រប់​ទីកន្លែង ។

មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ មីនា ២០១៦ រូប​គាត់​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ទួល​សង្កែ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ស្វែងរក​ប្រពន្ធ​ដែល​បាត់​ខ្លួន ៕

អស់​លទ្ធភាព​ តាម​រក​ប្រពន្ធ​បាត់ ប្តឹង​សមត្ថកិច្ច
អស់​លទ្ធភាព​ តាម​រក​ប្រពន្ធ​បាត់ ប្តឹង​សមត្ថកិច្ច
អស់​លទ្ធភាព​ តាម​រក​ប្រពន្ធ​បាត់ ប្តឹង​សមត្ថកិច្ច
អស់​លទ្ធភាព​ តាម​រក​ប្រពន្ធ​បាត់ ប្តឹង​សមត្ថកិច្ច
អស់​លទ្ធភាព​ តាម​រក​ប្រពន្ធ​បាត់ ប្តឹង​សមត្ថកិច្ច

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត