ឃាត់​មុខសញ្ញា ​ប្រើ​ដាវ​សា​មូ​រ៉ៃ​ កាប់​ប្លន់​ម៉ូតូ ​លើ​ស្ពាន​អាកាស ​ស្ទឹង​មាន​ជ័យ

រាជធានីភ្នំពេញ ៖  ​ជន​សង្ស័យ​​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​​​៣​គ្រឿង ​​ប្រដាប់​ដោយ​ដាវ​សា​មូរ៉ៃ និងកាំបិត​​ បាន​​ធ្វើ​សកម្មភាព​កាប់​​ប្លន់​​យក​ម៉ូតូ​ម៉ាក MSX មួយ​គ្រឿងពីជនរងគ្រោះ​២នាក់​​យក​ទៅ​បាត់ កាលពី​វេលា​ម៉ោង១០​ និង​៣០​នាទី​យប់ថ្ងៃ​ទី​១៥ ​មីនា ២០១៦ ស្ថិត​​នៅ​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​​ជ័យ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។ លុះ​​វេលា​ម៉ោង៩ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី១៦ មីនា ​​នេះ​ ​ត្រូវ​​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ស្ទឹង​​មាន​ជ័យ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​មក​វិញ​ ប្រគល់​មក​ឱ្យ​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក ។

​ជនសង្ស័យ​ទាំង​២​នាក់ ​ម្នាក់​ឈ្មោះ​ជា វាសនា អាយុ១៨​ឆ្នាំ ជា​អ្នក​​រត់​តុ​ការ មាន​ទីលំនៅ​ក្នុងភូមិ​បុរី​​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ និង​​ម្នាក់​ទៀត​​​ឈ្មោះ​យូ សា​រ៉ា​ន់ អាយុ១៦​ឆ្នាំ ជា​អ្នក​​រត់​តុ​ការ មាន​ទីលំនៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ​ ។ ចំណែក​ខា​​ជន​​រង​គ្រោះ​​ជា​​ម្ចាស់​ម៉ូតូ​មាន​ឈ្មោះ​ហុង សីហា ភេទ​ប្រុស អាយុ២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ មាន​ទីលំនៅ​ផ្ទះ​ជួល ម្តុំ​សាលា​បាក់​ទូក ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ​​ម៉ូតូ​ដែល​ក្រុម​ចោរប្លន់​យក​ទៅ​បាត់​​នោះ​ គឺ​ម៉ាក MSX ពណ៌.​​ស (​បិទ​ស្កុ​ត​ខ្មៅ​) ពាក់​ស្លាក​លេខ​ភ្នំពេញ​១FB-​២០១៦​ ។​

ប្រភពបន្តថា មុន​ពេល​កើតហេតុ ​​ជន​រង​គ្រោះ​ រួម​ទាំង​មិត្តភក្តិ​​៤​នាក់​​​ទៀត​​​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​​ចេញពីផ្ទះ​ មិត្តភក្តិ​ម្នាក់​ទៀត ​នៅ​ម្តុំ​អូរ​​បែក​​ក្អម ដោយ​ខ្លួន​បាន​ឌុ​ប​មិត្តភក្តិ​ម្នាក់​ទៀត​ផង​ដែរ ​។ ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក្រុម​របស់​ខ្លួន​ ក៏​បាន​ជិះ​ម៉ូតូ​ដាច់​​ឆ្ងាយ​ពី​គ្នា រំពេច​ក៏​លេចមុខ​ក្រុម​ជនសង្ស័យ​ចំនួន​៦​នាក់ ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង មក​ក្បែរ​ម៉ូតូ​របស់​ខ្លួន ​ក៏​បាន​ដក​ដាវ​សា​ម៉ូ​រ៉ៃ និង​កាំបិត​គ្រប់​ដៃ​ធ្វើ​សកម្មភាព​កាប់​មក​លើ​ពួក​គេ​តែ​ម្តង ​។

​ដោយ​ឃើញ​សភាព​បែប​នោះ​ ពួក​គេ​ទាំង​២​នាក់​ មានការ​ភ័យ​ស្លន់ស្លោ ​ក៏​បាន​​​ផ្តួល​ម៉ូតូ​ចោល​​លើ​ស្ពាន​នោះ និង​រត់គេច​យក​តែ​រួច
ខ្លួន ​ ។ ​ក្រោយ​ពេល​មាន​សភាពការណ៍​ស្ងប់ស្ងាត់​ ពួក​គេ​ក៏​ដើរមក​រក​ម៉ូតូ​របស់​គេ​​វិញ ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​យក​ទៅ​បាត់ រួច​ហើយ​ក៏​បាន​រ​ត់ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹកតែ​ ម្តង ​។ ​

​បន្ទាប់​​មានការ​ប្រកាស​អំពី​ភិនភាគ​​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់ ​ទឹក​រួច​មក កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​​ជនសង្ស័យ​ចំនួន២​នាក់ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ព​ណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ​កណ្តាល​១R-៥២២៦មួយ​គ្រឿង និង​ដកហូត​បាន​​​ដាវ​សា​ម៉ូ​រ៉ៃ​១ដើម​ផង​ដែរ ​៕

ឃាត់​មុខសញ្ញា ​ប្រើ​ដាវ​សា​មូ​រ៉ៃ​ កាប់​ប្លន់​ម៉ូតូ ​លើ​ស្ពាន​អាកាស ​ស្ទឹង​មាន​ជ័យ
ឃាត់​មុខសញ្ញា ​ប្រើ​ដាវ​សា​មូ​រ៉ៃ​ កាប់​ប្លន់​ម៉ូតូ ​លើ​ស្ពាន​អាកាស ​ស្ទឹង​មាន​ជ័យ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត