ផ្ទុះ​អាវុធ​​១​គ្រាប់ តាម​ចាប់ចោរ​​ស្រី ​​ឆក់​​កាបូប

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ក្រសួងមហាផ្ទៃ បាន​សម្រេច​បាញ់​មួយ​គ្រាប់ឡើងលើ ដើម្បី​ដេញ​តាម​ចាប់​ជន​សង្ស័យ​ប្រុស​-​ស្រី ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនជាតិ​បរទេស តែ​ការ​ឆក់​នេះ​មិន​បាន​សម្រេចទេ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​០៩ និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៦ មីនា តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​នៅ​ចំណុច​ព្រះ​គ​ង្ល​ង់ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូនពេញ ។

សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជនជាតិ​បរទេស​២​នាក់ (​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​) បាន​ដើរទេស​ចរណ៍​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​ជិះ ម៉ូតូ​ម៉ាក Let's ពណ៌​.​​ស មិន​ចាំ​ស្លាក​លេខ ជិះ​មក​អែបជិត ហើយ​ស្ត្រី​ដែល​ជិះ​ខាងក្រោយ ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនជាតិ​បរទេស ។

ស្រប​ពេល​នោះ ក៏​មាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ កំពុង​តែ​ល្បាត​បានឃើញ ហើយ​ក៏​បាញ់​មួយ​គ្រាប់​ឡើង​ទៅ​លើ ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​បាន​ជិះ​ម៉ូតូ​រត់គេច​ភ្លាម​ៗ​។ សមត្ថកិច្ច​បាន​ជិះ​ដេញ​តាម​ដែរ តែ​តាម​មិន​ទាន់ ដោយសារ​តែ​មាន​បក្សពួក​ចាំ​បិទ​គូទ​ជិះ​ម៉ូតូ​៣ ទៅ​៤​គ្រឿង​ទៀត ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះជា​ជនជាតិ​បរទេស មិន​មាន​បាត់បង់​អ្វី​នោះ​​ទេ ហើយ​កី​មិន​បាន​ដាក់​ពាក្យបណ្តឹង​ដែរ ៕

ផ្ទុះ​អាវុធ​​១​គ្រាប់ តាម​ចាប់ចោរ​​ស្រី ​​ឆក់​​កាបូប
ផ្ទុះ​អាវុធ​​១​គ្រាប់ តាម​ចាប់ចោរ​​ស្រី ​​ឆក់​​កាបូប
ផ្ទុះ​អាវុធ​​១​គ្រាប់ តាម​ចាប់ចោរ​​ស្រី ​​ឆក់​​កាបូប
ផ្ទុះ​អាវុធ​​១​គ្រាប់ តាម​ចាប់ចោរ​​ស្រី ​​ឆក់​​កាបូប
ផ្ទុះ​អាវុធ​​១​គ្រាប់ តាម​ចាប់ចោរ​​ស្រី ​​ឆក់​​កាបូប

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត