ក្មេងប្រុសម្នាក់ យំអង្វរ កុំឲ្យម៉ាក់យកមាន់ ទៅចំអិន (មានវីដេអូ)

បរទេស៖ វីដេអូឃ្លីបមួយ បង្ហាញពីទិដ្ឋភាព របស់ក្មេងប្រុសម្នាក់ ជជែកតទល់ ជាមួយម៉ាក់របស់គេ និងថែមទាំងស្រែកយំ មិនឲ្យម៉ាក់របស់គេ យកសាច់មាន់ទៅចំអិន ធ្វើជាអាហារបរិភោគឡើយ ដែលកំពុងតែបង្កឲ្យមានការ ចាប់អារម្មណ៍ផងដែរ។

ក្មេងប្រុសឈ្មោះ Vitor ដែលជាក្មេងស្រលាញ់សត្វបំផុត បានអង្វរម៉ាក់របស់គេ ឲ្យទុកជីវិតឲ្យសត្វមាន់នេះផង ខណៈដែលម៉ាក់របស់គេ បានសម្លាប់ និងសម្អាតវារួចរាល់ ព្រមទាំងបម្រុងយកធ្វើជាអាហារពេលថ្ងៃត្រង់ ទៅហើយនោះ។ យ៉ាងណាមិញ ទោះបីជាម៉ាក់របស់គេ បានពន្យល់ប្រាប់ថាវាងាប់ក្តី ក៏ក្មេងប្រុសតូចម្នាក់នេះ នៅតែនិយាយដដែលៗ យំ និងមិនអនុញ្ញាតឲ្យម៉ាក់របស់គេ យកវាទៅធ្វើជាអាហារឡើយ៕

ចង់ដឹងយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ក្មេងប្រុសម្នាក់ យំអង្វរ កុំឲ្យម៉ាក់យកមាន់ ទៅចំអិន (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត