PAJERO ព្រលះ KIA កូរ៉េ របួសធ្ងន់​-​ស្រាល ៥ នាក់

6 Videos


​ខេត្តកណ្តាល : យ៉ាងហោចណាស់​មាន​ជន​រងគ្រោះ​រងរបួស​ធ្ងន់ និង ស្រាល​ចំនួន ៥ នាក់ ក្រោយពេល​មាន​រថយន្ត ២ គ្រឿង​បុក​គ្នា​កាលពី​ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៦ នៅវេលា​ម៉ោង ២១ និង ៣០ នាទី​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ១ ស្ថិត​ត្រង់ចំណុច​ភូមិ​ទួល​ក្រ​ប៉ៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល នៅ​ចន្លោះ បង្គោលគីឡូម៉ែត្រ​លេខ ១៦ និង ១៧ ។​

PAJERO ព្រលះ KIA កូរ៉េ របួសធ្ងន់​-​ស្រាល ៥ នាក់

M88


​លោក ព្រុំ សំណាង អធិការរង​ស្រុក​កៀនស្វាយ​បានឱ្យដឹងថា ហេតុការណ៍​នេះ​បង្កឡើង​ដោយសារ​រថយន្ត​ម៉ាក PAJERO ពាក់​ស្លាក​លេខ ភ្នំពេញ 2F-0448 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង លុះ​មកដល់​ត្រង់ចំណុច​ខាងលើក៏​ជ្រុល​ច​ង្គូ​តទៅ​បុក​រថយន្ត​កូរ៉េ​ម៉ាក KIA ពណ៍​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB.8310 ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្តាល​រងរបួស​ធ្ងន់​ស្រាល ៥ នាក់ ។​

PAJERO ព្រលះ KIA កូរ៉េ របួសធ្ងន់​-​ស្រាល ៥ នាក់

​លោក​អធិការរង​បាន​បន្តថា ក្រោយពី​កើតហេតុ សមត្ថកិច្ច បាន​ចុះទៅ​ធ្វើ​អ​ន្គ​រាគ​មន៍​វាស់វែង និង ប​ញ្ចូ​ន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ។ ដោយឡែក​រថយន្ត​ត្រូវបាន​អូស​ទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​បន្ត​និតិ​វិធី ។​

PAJERO ព្រលះ KIA កូរ៉េ របួសធ្ងន់​-​ស្រាល ៥ នាក់

​លោក ព្រុំ សំណាង បាន​បន្តទៀតថា ចំពោះ​ករណី​ខាងលើនេះ បណ្តាលមកពី​រថយន្ត​ប៉ា​ស៊ី​រ៉ូ​បាន​បើកបរ​វ៉ា​រថយន្ត​កុងតឺន័រ​ក្នុងទិសដៅ​ស្របគ្នា​ហើយក៏​ជ្រុល​ច​ង្គូ​តទៅ​បុក​រថយន្ត​កូ​រេ​នៅលើ​ផ្លូវ​ខាង​សាំ​ដៃ ៕

                                                                                            ( ប្រភព TV5 )