ក្លាយជា​មនុស្ស​ពិការ ដោយសារ​ការធ្វើអត្តឃាត​មិន​ស្លាប់​

6 Videos


​បុរស​វ័យ​ជាង ២០ ឆ្នាំ​ម្នាក់​ទំនងជា​ប្រើប្រាស់​ថ្នាំញៀន​ជ្រុល និង បែក​ថ្នាំ​នោះបាន​ប៉ុនប៉ង​ធ្វើអត្តឃាត ដោយ​លោត​ពី​ជា​ន់ទី​ពីរ​ផ្ទះល្វែង​មួយកន្លែង តែមិន​ស្លាប់ គ្រាន់តែ​បាក់ជើង​ទាំងពីរ​រងរបួស​ធ្ងន់​ប៉ុណ្ណោះ ។ ហេតុការណ៍​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ៤៥ នាទី​រសៀល ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៦ នៅខាងមុខ​ផ្ទះ​លេខ ១៥១ (​ជាប់​ហាង​លក់​វិទ្យុទាក់ទង​បរ​កែវ​) ផ្លូវ​លេខ​ ១៦៣ ក្នុង​សង្កាត់​ទួល​ទំពូង​ទី ២ ខណ្ឌចំការមន ។​

ក្លាយជា​មនុស្ស​ពិការ ដោយសារ​ការធ្វើអត្តឃាត​មិន​ស្លាប់​

M88


​តាម​ប្រភពពី​ស្ត្រី​ជា​សាច់ញាតិ​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា បុរសរងគ្រោះ​ឈ្មោះ លាង សំបូរ អាយុ ២២ ឆ្នាំ មុខរបរ​នៅផ្ទះ​ជួល​ជាន់​ទី ២ ផ្ទះ​លេខ ១៥១ ផ្លូវ​លេខ ១៦៣ ក្នុង​សង្កាត់​ទួល​ទំពូង​ទី ២ ខណ្ឌចំការមន ។ មុនពេល​កើតហេតុ​គឺ​បុរសរងគ្រោះ​បាន​នៅក្នុង​ផ្ទះ​ជាមួយ​ឪពុកម្តាយ និង ក្រុមគ្រួសារ​ជាច្រើន​នាក់​សុខៗ ក៏​ស្រាប់តែ​បាត់​បុរស​រូបនោះ ។ ភ្លាមនោះ​ក៏មានការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង អ្នករស់នៅ​ជិតខាង ដោយបាន​ឃើញ​បុរស​ម្នា​ក់លោត​ពីលើផ្ទះ​ជាន់​ទី​ពីរ​មក​ធ្លា​ក់លើ​ឥដ្ឋការ៉ូឡា​ខាងមុខផ្ទះ សំណាងល្អ​មិន​ស្លាប់​ ដោយគ្រាន់តែ​បាក់ជើង​ទាំ​ពីរ​ប៉ុណ្ណោះ ។ ក្រោយ​មានការ​ភ្ញាក់ផ្អើល​ទើប​ក្រុមគ្រួសារ​ចុះមក​មើល​ទើប​ដឹងថា​ជា​កូន និង ជា​បងប្អូន​របស់ខ្លួន និង រាយការណ៍​ប្រាប់​ទៅ​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ជួយ​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​មក​ដឹកយក​ទៅធ្វើ​ការព្យាបាល ។​

ក្លាយជា​មនុស្ស​ពិការ ដោយសារ​ការធ្វើអត្តឃាត​មិន​ស្លាប់​

​ពាក់ព័ន្ធ​នឹង​ការ​លោតសម្លាប់ខ្លួន​ពីលើផ្ទះ​របស់​បុរស​ខាងលើ ត្រូវបាន​ស្ត្រី​ជាសាច់ញាតិ​រូបនោះ​អះអាងថា ការ​លោត​សម្លាប់ខ្លួន​របស់​បុរស​រងគ្រោះ​ គឺ​បណ្តាលមកពី​រូបគេ​បែក​ថ្នាំ​តែប៉ុណ្ណោះ និង មិនមាន​មូលហេតុ​អ្វី​ក្រៅពី​នេះឡើយ ព្រោះ​រូបគេ​នាពេល​កន្លងមក​ធ្លាប់បាន​ប្រើប្រាស់​ថ្នាំញៀន​យ៉ាង​ងប់ងុល​បំផុត ។​

ក្លាយជា​មនុស្ស​ពិការ ដោយសារ​ការធ្វើអត្តឃាត​មិន​ស្លាប់​

​ក្នុង​ហេតុការណ៍​មាន​បុរស​ម្នា​ក់លោត​ពីលើផ្ទះ​នេះ​ដែល​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ទៅដល់​អ្នកដំណើរ​តាមផ្លូវ និង ប្រជា​ល​រដ្ឋ​ដែល​រស់នៅ​ជិតខាង​នោះមក​ចោមរោម​មើល​យ៉ាងច្រើន​កុះករ​ផងដែរ ដោយ​រង់ចាំ​រថយន្ត​សង្គ្រោះ​របស់​មន្ទី​ពេទ្យ​មក​ទទួលយក​យូរពេក ក្រុមគ្រួសារ​ក៏បាន​បញ្ជូន​បុរសរងគ្រោះ​តាម​ម៉ូតូ​រ៉ឺម៉ក​កង់​បី​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត ៕

( ប្រភព : TV5 )