សម្តេចតេជោសែន​ ៖ រដ្ឋមន្រ្តីក្រសួង​ចំនួន៨ នឹងត្រូវផ្លាស់ប្តូរ

រាជធានីភ្នំពេញ ៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​បានប្រកាសរុះរើគណៈរដ្ឋមន្រ្តី ​ដោយក្នុងនោះរដ្ឋមន្រ្តីចំនួន៨នឹង​ត្រូវផ្លាស់ប្តូរនាពេលខាងមុខ ។

យ៉ាងណាក៍ដោយថ្លែងក្នុងពិធីប្រគល់​​​សញ្ញាបត្រជូនដល់​ជ័យលាភីនិស្សិត​សាកលវិទ្យាល័យន័រតុន ​នាព្រឹកថ្ងៃទី១៧ មីនា ២០១៦​ សម្តេចតេជោមិនបានបង្ហើឲ្យដឹងថា​តើរដ្ឋមន្រ្តីក្រសួង​ណាដែលនឹង​ត្រូវធ្វើការផ្លាស់ប្តូរនៅឡើយទេ​ ប៉ុន្តែកាលពីពេលថ្មីៗកន្លងមកនេះ​ សម្តេចតេជោនាយករដ្ឋមន្រ្តី ​បានរិះគន់ចំៗទៅលើរដ្ឋមន្រ្តីក្រសួង​សាធារណការ​និងដឹកជញ្ជូន និង ​រដ្ឋមន្រ្តីក្រសួងកសិកម្ម ៕