​​សម្តេច​ ហេង សំរិន ធ្វើ​មាតុភូមិនិវត្ត​​ន៍មក​ដល់​​មាតុ​ប្រទេស​ប្រកប​ដោយ​សុវត្ថិភាព​

រាជ​ធានី​ភ្នំពេញ ៖ ​តាម​សេចក្តី​​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ​​បន្ទាប់​ពី​សម្តេច​អគ្គ​​​​មហា​​​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​​បាន​​​ដឹកនាំ​គណៈប្រភិភូ​​​កម្ពុជា​អញ្ជើញ​ទៅ​ទស្ស​នកិច្ច​រយៈ​ពេល​៤​ថ្ងៃ​ចាប់​ពី​ថ្ងៃទី​១៣​ដល់​​១៦ មីនា នៅ​ប្រទេស​អូស្ត្រាលី​ ​រួច​មក ​​នៅ​ព្រឹក​​ថ្ងៃទី​១៦​ មីនា ​នេះ ​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​មក​ដល់​ប្រទេស​កម្ពុជា​​​ប្រកប​ដោយ​សុវត្ថិភាព​វិញ​ហើយ​ ។​

​ប្រភព​បាន​បន្ត​ថា ​​ក្នុង​ដំណើរទស្សនកិច្ច​រយៈពេល​៤​ថ្ងៃកន្លង​មក​នេះ ​សម្តេច​ ហេង សំ​រិ​ន ​ក៏​បាន​ជួប​សំ​ណោះ​សំ​ណា​ល​ជាមួយ​​ប្រជា​ពលរដ្ឋ​​ខ្មែរ ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី​ ផង​ដែរ ៕