ព្រឹក​នេះ សាលាឧទ្ធរណ៍​ជម្រះក្តី​ក្រុម​សកម្មជន ​CNRP ១០​រូប រួម​និង មា​ជ សុ​វ​ណ្ណា​រ៉ា

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ២០១៦ នេះ សាលាឧទ្ធរណ៍​បើក​សវន​ការ​ជំនុំជម្រះ​សកម្មជន​ជាប់​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​១១​នាក់ ក្នុង​នោះ មាន​លោកមា​ជ សុ​វ​ណ្ណា​រ៉ា ដែល​ជា​គណៈកម្មការ​នាយក​ទទួល​បន្ទុក​ព័ត៌មានវិទ្យា​របស់ គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​សារព័ត៌មាន និង​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍ នៅ​សហរដ្ឋអាមេរិក​ផង​ដែរ ដែល​ជាប់ចោទ​ពី​បទ «​ដឹកនាំ​កូប​កម្ម និង​ចូល​រូ​ម​ក្នុង​អំពើ​កូប​កម្ម​» ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​មួយ នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​ ។