សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌ​ឆ្នាំ​២០១៥​មានការ​ថយចុះ​បើ​ប្រៀបធៀប​ឆ្នាំ​២០១៤

ភ្នំពេញ ៖ យោងតាម​របាយការណ៍​បូកសរុប​ការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ប្រចាំឆ្នាំ​២០១៥ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៦ បាន​បញ្ជាក់ថា សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌ​ជារួម​មានការ​ថយចុះ ជាពិសេស​បទល្មើស​ឃាតកម្ម ការ​បង្ខាំង​មនុស្ស​ទារប្រាក់ អំពើហិង្សា​ដោយ​ចេតនា ការបំពាន​ផ្លូវភេទ ឆបោក និង​លួច ឆក់ ។