ចូរ​ស្វែងយល់​អំពី អាហារ​ដែល​បង្ក ការ​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ​

ចូរ​ស្វែងយល់​អំពី អាហារ​ដែល​បង្ក ការ​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ​

​ការ​ខ្សោះ​ជាតិ​ទឹក គឺជា​បញ្ហា​ដ៏​សំខាន់​មួយ ជាពិសេស នៅ​រដូវក្តៅ​តែម្តង ហើយ​មាន​មនុស្ស​ច្រើន​ណាស់ ដែល​ត្រូវការ​សម្រាក​ក្នុង​មន្ទីរពេទ្យ ដោយសារ​មិន​ដឹង​ថា ពួកគេ​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ ដោយសារ​អ្វី​ដែរ​។ ដូច្នេះ យើងខ្ញុំ​សូម​ណែនាំ នូវ​អាហារ​មួយចំនួន ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជាដើម​ហេតុ​នាំ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ​។

​ភេសជ្ជៈ​ប៉ូវ​កម្លាំង​
អ្នក​ហាត់​កីឡា​កាយសម្ព័ន្ធ​ជាច្រើន បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដើម្បី​ទទួល​ទាន ក្នុង​គោលបំណង​អាច​ហាត់ប្រាណ​បាន​កាន់តែ​ល្អ និង​ជួយ​បង្គ្រប់​ជាតិ​ទឹក​ផង​។ យ៉ាងណាមិញ ការ​ញ៉ាំ​ភេសជ្ជៈ​បែបនេះ ពិតជា​អាច​បង្ក ជា​អាកា​រៈខ្សោះជាតិ​ទឹក ក្នុង​ខ្លួន​ទៅវិញ​ទេ​។ នេះ​ដោយសារ​តែ​វា មាន​ជាតិ​ស្ករ​ខ្ពស់ ដែល​ជាហេតុ​នាំឲ្យមាន ការ​ទាញ​ទឹក​ចេញពី​កោសិកា​កាន់តែច្រើន ឬ​ហៅ​ថា Osmotic Pressure​។ ករណីខ្លះ ក៏បង្ក​ការ​រាករូស​ដែរ​។

អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ពេក​
មូលហេតុ​នៃ​ការ​ខ្សោះ​ជាតិ​ទឹក ញឹកញាប់​ជាង​គេ​មួយទៀត​នោះ គឺ​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​តែម្តង​។ ចូរ​ចាំ​ថា ប្រូតេអ៊ីន​ដែល​អ្នក​ញ៉ាំ គួរតែ​បង្កើន​វា​ជាមួយនឹង អាហារ​សម្បូរ​ជាតិ​កាបូ​អ៊ី​ដ្រាត​ផង បើសិនជា​មិន​ចង់ ខ្សោះ​ជាតិ​ទឹក​នោះទេ​។

ទឹក​ក្រូចឆ្មារ​
ទឹក​ក្រូចឆ្មារ មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើនណាស់ ប៉ុន្តែ បើសិន​ជា​អ្នក​ញ៉ាំ​វា​រាល់ថ្ងៃ ដោយ​លើស​ចំនួន​នោះ វា​អាច​នឹង​មាន​ឥទ្ធិពល​បញ្ចុះ​ទឹកនោម​វិញ ដូច្នេះ អ្នកនឹង​នោម​ញឹក ហើយ​ខ្សោះ​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​។ ដូច្នេះ អ្នក​អាច​លាយ​ទឹ​កក្តៅ ឬ​តែ​បៃតង ក្នុង​ទឹក​ក្រូចឆ្មារ​នោះ​ក៏​បាន​ដែរ​។

កាហ្វេ​
កាហ្វេ គឺជា​ភេសជ្ជៈ​មួយ ដែល​យើង​ច្រើន​តែ​ញ៉ាំ តែ​វា​ក៏​មាន​ឥទ្ធិពល​បញ្ចុះ​ទឹកនោម​ដែរ​។ ការ​ញ៉ាំ​កាហ្វេ​ច្រើនពេក គ្រាន់តែ​ធ្វើឲ្យ​អ្នកនោម​ច្រើន និង​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន ឈឺក្បាល និង​អា​ការៈផ្សេងៗ​ទៀត​ប៉ុណ្ណោះ​។ អ្វី​ដែល​សំខាន់​នោះ​គឺថា ការ​ញ៉ាំ​អាហារ​មាន​ជាតិ​កាហ្វេ​អ៊ី​ន មិនគួរណា​ច្រើន រហូតដល់ ១១០ មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើយ​។

អាហារ​ប្រៃ​
ការ​ញ៉ាំ​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ខ្ពស់ អាច​រំខាន​ដល់ តុល្យភាព​ជាតិ​ទឹក​ក្នុង​ខ្លួន និង​បង្ក​ការ​ខ្សោះ​ជាតិ​ទឹកបាន​។ នេះ​ដោយសារ​តែ​ជាតិ​អំបិល បឺត​ស្រូបទឹក​នៅក្នុង​ខ្លួន និង​បង្ក​ជា​បញ្ហា​ហើម​។ ដូច្នេះ គួរតែ​ចៀសវាង​វា​ផង​។

អាហារ​ចៀន​ខ្លាំង​
តើ​អ្នក​មាន​ធ្លាប់​សម្គាល់​ទេ​ថា បំពង់​ក​អ្នក​ដូចជា​ស្ងួត ក្រោយ​ពី​ញ៉ាំ​អាហារ​ចៀន​ខ្លាំង​ច្រើន​ដែរ​ទេ​? រឿង​នេះ​មិន​បាច់​ឆ្ងល់​ទេ ការ​ញ៉ាំ​អាហារ​ទាំងនេះ​ច្រើន ពិតជា​មិនល្អ ចំពោះ​អ្នក​ឡើយ ព្រោះ​វា​កំពុងតែ​ធ្វើឲ្យ​អ្នក ខ្សោះ​ជាតិ​ទឹក​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី17 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។