ប្លន់យកម៉ូតូអស់២គ្រឿង នៅខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌសែនសុខ របួសធ្ងន់ម្នាក់

ភ្នំពេញ៖ យ៉ាង​ហោច​​ណា​ស់​​ម៉ូ​តូ២​គ្រឿង​ត្រូវ​បា​ន​ក្រុម​ចោរ​វា​យ​ និង កា​ប់​ប្លន់​យ​ក​នៅ​ខណ្ឌ​៣ផ្សេង​គ្នា រួម​មា​ន​ខ​ណ្ឌ​ចំ​កា​រ​ម​ន​ ខ​ណ្ឌ​ដូន​ពេ​ញ និង​ខណ្ឌ​សែនសុ​ខ។ ក​រណី​ទី​១ បាន​កើ​ត​ឡើង​នា​ម៉ោង ១១៖៥​០នាទី​យ​ប់​ថ្ងៃ​ទី​១៦ ខែ មីនា ឆ្នាំ​២០១៦​ គឺ​មា​ន​ជ​ន​សង្ស័យ​មួយ​ក្រុម មា​ន​គ្មា​២​នា​ក់​ប្រ​ដា​ប់​ដោ​យ​ដែ​ក​ទីប បា​ន​ធ្វើ​កា​រ​វា​យ​ប្ល​ន់​យ​ក​ម៉ូ​តូ Scoopy ពណ៌​ស​ស្លា​ក​លេ​ខ ភ្នំ​ពេ​ញ​ 1FK-6027 មួយ​គ្រឿង​ពី​ជ​ន​រង​គ្រោះ​ម្នា​ក់​នៅ​ផ្លូ​វ​រទេះ​ភ្លើង​ទ​ល់​មុខ ក្តាន់​ពីរ ស្ថិត​ក្នុង​សង្កា​ត់​ស្រេះ​ចក ខ​ណ្ឌ​ដូន​ពេ​ញ ។ ជនរងគ្រោះដែលត្រូវចោរវាយប្លន់រងបួសត្រង់ក្បាល គឺមានឈ្មោះ មែល សភាហ្រីនភេទប្រុស អាយុ២១ឆ្នាំ មុខ​រប​រជួ​ស​ជល់​ទូរ​សព្ទ័ ស្នាក់​នៅ​ម្តុំ​វត្ត​ទួល​ស​ង្កែ ។ ក្រោ​យ​កើ​ត​ហេ​តុជ​ន​រង​គ្រោះ​បា​ន​ត្រឹម​តែ​ទៅ​ដា​ក់​ពាក្យ​ប​ណ្តឹ​ង​នៅ​ប៉ុស្តិ៍​ស្រះ​ច​ក​ ទាំ​ង​ស្តាយ​ម៉ូតូ​ជា​ខ្លាំ​ង ។ ករណីទី២ បានកើតឡើងនៅម៉ោង១៖២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ បង្​កដោ​យ​មាន​ជន​ស​ង្ស័​យ ជិត១០នាក់ជិះម៉ូតូ៦គ្រឿង មិនចាំម៉ាក ដែលប្រដាប់ទៅដោយ ដាវសាំម៉ូរៃ បាន​ធ្វើ​សក​ម្ម​ភាព​កា​ប់​ម​ក​លើ​ជ​ន​រ​ង​គ្រោះ​២​នា​ក់​បណ្តាលឲ្យម្នាក់រងរបួសដៃខាងស្តាំ ដើម្បីប្លន់យកម៉ូតូ MSX ស្លាកលេខ ភ្នំពេញ 1FC- 9101 ទៅបាត់នៅ​ត្រង់​ចំ​ណុច​ក្រោ​យ​មន្ទី​រ​ពេ​ទ្យ​រូ​ស្សី​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន […]