អគ្គិ​ភ័យ​ឆេះ​​បំ​ផ្លា​ញ​ផ្ទះ​​ប្រ​ជា​ព​ល​រ​ដ្ឋ នៅ​ក្បែ​រ​​ផ្សា​រ​ដើ​ម​គរ បំ​ផ្លាញ​ម៉ូ​តូ​​៥​គ្រឿ​ង និង​ស​ម្ភា​រៈ​​​ជា​ច្រើ​ន

ភ្នំពេញ​៖​ ផ្ទះ​រ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​មួយខ្ន​ង​ធ្វើ​ពី​ឈើ​ រួម​ជា​មួយ​ស​ម្ភារៈ​​ជា​ច្រើ​ន​ត្រូវ​បា​ន​អ​គ្គី​ភ័យ​ ឆាប​ឆេះ​នៅ​វេ​លា​ម៉ោ​ង​​១១៖​៥០​នា​ទីយប់​ថ្ងៃ​ទី​១៦ ខែមី​នា ឆ្នាំ​២០១៦​ នៅ​តាម​ប​ណ្តោយ​ផ្លូវ​ ទ​ល់​មុខ​ច្រ​ក​​ចូ​ល​ផ្សា​រ​ដើ​ម​គរ​ ស្ថិត​ក្នុ​ង​សង្កាត់​បឹ​ង​សា​ឡាង​​ខ​ណ្ឌ​ទួ​​ល​គោ​ក​ ។ សមត្ថកិច្ចខណ្ឌទួលគោកបានប្រាប់ថា​អគ្គីភ័យខាងលើនេះ​គឺបណ្តាលមកពី​ ទុស្សេខ្សែភ្លើង​ ហើយបណ្តាលអោយ​ខូច​ខាត​ម៉ូតូ​អស់​៥​គ្រឿង​ រួមជាមួយនិង​សម្ភារៈជាច្រើនទៀត​  ហើយ​ក្នុង​ ការ​ជួយ​បា​ញ់​ពន្ល​ត់​គឺ​ខា​ង​រថ​យន្ត​បា​ន​ប្រើ​ប្រាស់​រ​ថ​យន្ត​ចំ​នួន​៧​គ្រឿង​ម​ក​ជួ​យ​បា​ញ់​ ពន្ល​ត់​ផង​ដែរ​ ៕​​ ដោយ៖ ចន្ធី