ក្មេង​ស្រី​អា​យុ ៨​ឆ្នាំ​ម្នាក់ ចុះ​មុជ​ទឹ​ក​ប​ណ្ដា​ល​ឲ្យ​លង់​ស្លា​ប់

ភ្នំពេញ៖ ក្មេង​ស្រី​ម្នា​ក់​ឈ្មោះ ឆន សុភា អា​យុ ៨ឆ្នាំ នៅ​​វេ​លា​ម៉ោ​ង​១​២​ថ្ងៃ​ត្រ​ង់​ថ្ងៃ​ទី ១៦ ខែ មីនា ឆ្នាំ ២០១៦ បា​ន​ចុះ​ងួ​តទឹ​ក​ ហើ​យ​បា​ន​ប​ណ្ដា​ល​ឲ្យ​ល​ង់​ស្លា​ប់ នៅចំ​ណុច​បឹ​ង​រ​មា​ស ភូមិ​រទាំ​ង ឃុំ​ភូមិ​ធំ ស្រុក​កៀន​ស្វា​យ ខេ​ត្ត​ក​ណ្តា​ល​។ យោងតាមអគ្គស្នងការ ដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កុមារីរងគ្រោះ មានឪពុកឈ្មោះ ស្តើង ឆន និងម្តាយឈ្មោះ សោម សំ​អាត​ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ ។ នៅថ្ងៃខែឆ្នាំ និងវេលាម៉ោងកើតហេតុ ខាងលើជនរងគ្រោះបានទៅងូតទឹក លេងនៅចំណុចកើត ហេតុជាមួយមិត្តភក្តិ ប​ណ្តា​ល​ឲ្យ​ល​ង់​ទឹ​ក។ ពេលនោះមានក្មេងម្នាក់ បានមកប្រាប់ជីតាជនរងគ្រោះ ឲ្យទៅមើលចៅ ពេលទៅដល់ក៏ឃើញ ចៅ​ល​ង់​ទឹ​ក​ស្លា​ប់​បាត់ទៅហើយ រួចក៏បីចៅយកមកផ្ទះ ។ ក្រោយទទួលបានព័ត៌មាន កម្លាំងងនគបាលប៉ុស្តិ៍ សហការជាមួយផ្នែកជំនាញ អាជ្ញាធរមូល ដ្ឋាន គ្រូពេទ្យប្រចាំឃុំ និង​ក្រុម​គ្រួ​សា​រ ចុះពិនិត្យសព និងបានបញ្ជាក់ថា នៅលើសាកសព មិនមានស្លាកស្នាមអ្វី […]