​ពេល​ក្រពេញប្រូ​ស្តា​តរីក​ធំ គួរ​ថែទាំ​សុខភាព​ដោយ​ខ្លួនឯង​ដូច​ម្តេច​ខ្លះ​?

​ពេល​ក្រពេញប្រូ​ស្តា​តរីក​ធំ គួរ​ថែទាំ​សុខភាព​ដោយ​ខ្លួនឯង​ដូច​ម្តេច​ខ្លះ​?

​ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាត ឬ Benign Prostatic Hyperplasia (BPH) គឺ​ជា​ជំងឺ​មួយ ដែល​កើតមាន​ជា​ញឹកញាប់ លើ​បុរស​វ័យ​ចំណាស់ ហើយ​វា​ក៏​ជា​ហេតុ​ធ្វើឲ្យ រំខាន​ដល់​ការ​នោម​ផងដែរ​។ បើសិនជា​មិន​បាន​ព្យាបាល​ទេ ការ​រីក​ធំ​របស់​ក្រពេញ​នេះ នឹង​បណ្តាល​ឲ្យ​ស្ទះ​លំហូរ​ទឹកនោម ដែល​ត្រូវ​ចេញពី​ប្លោកនោម បង្កបញ្ហា​ដល់​ប្លោកនោម ផ្លូវ​ទឹកមូត្រ ឬ​តម្រងនោម​ថែមទៀត​។

​ដើម្បី​គ្រប់គ្រង​រោគសញ្ញា នៃ​ការរីក​ធំ​របស់​ប្លោកនោម អ្នក​គួរតែ​សាកល្បង ធ្វើ​រឿង​ដូចខាងក្រោម​នេះ ៖

  • ​កាត់បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​នៅពេល​ល្ងាច ៖ មិន​ត្រូវ​ផឹក​ភេសជ្ជៈ​អ្វី​ទាំងអស់ រយៈពេល​មួយ​ម៉ោង ឬ​ពីរ​ម៉ោង មុន​ចូល​គេង ដើម្បី​កុំ​ឲ្យ​ងើប​នោម​នៅពេល​យប់​
  • កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន និង​គ្រឿង​ស្រវឹង ៖ ភេសជ្ជៈ​ទាំងនេះ នឹង​ធ្វើឲ្យ​រាងកាយ ផលិត​ទឹកនោម​កាន់តែច្រើន រលាក​ប្លោកនោម ហើយ​រោគសញ្ញា ក៏​កាន់តែ​ធ្ងន់​ជាង​មុន​ថែមទៀត​ដែរ​។
  • ​បើ​មាន​អារម្មណ៍​ចង់​នោម ត្រូវ​ទៅ​នោម​ភ្លាម ៖ ការរង់ចាំ ឬ​ខំប្រឹង​ទុប​ទឹក​នោម​ពេក ពិតជា​មិនល្អ ចំពោះ​សាច់ដុំ​ប្លោកនោម​ទេ ហើយក៏​អាច​ឲ្យ​ខូច​ប្លោកនោម​បានដែរ​។​
  • ​កំណត់​ពេលវេលា​ចូល​បន្ទប់ទឹក ៖ ចូរ​សាកល្បង​នោម​ឲ្យបាន​ទៀងទាត់ ដូចជា ជា​រៀង​រាល់​រាល់ ៦ ម៉ោង​ម្តង នៅ​ពេល​ថ្ងៃ ព្រោះ​វា​គឺជា​រឿង​មួយ មាន​ប្រយោជន៍​បំផុត បើសិន​ជា​អ្នក​មាន​បញ្ហា​នោម​ញឹក​ធ្ងន់ធ្ងរ និង​មិន​អាច​ទប់​ទឹកនោម​បាន​។
  • ​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព ៖ ភាពធាត់​ជ្រុល តែង​មាន​ទំនាក់ទំនង នឹង​ការរីក​ធំ​របស់​ក្រពេញប្រូ​ស្តាត​។
  • ​ត្រូវ​មាន​ភាព​សកម្ម ៖ ការ​ដែល​ធ្វើខ្លួន​មិន​សកម្មភាព ឬ​នៅ​តែ​មួយ​កន្លែង វា​អាច​នឹង​ធ្វើឲ្យ​ចាល់ទឹ​កនោម​បាន​។ ទោះបីជា​ការ​ហាត់ប្រាណ​បន្តិចបន្តួច​ក៏​ដោយ ក៏​វា​អាច​ជួយ​បន្ថយ បញ្ហា​លើ​ការ​នោម ដែល​បណ្តាល​មកពី ការ​រីក​ធំ​របស់​ប្លោកនោម​ដែរ​។​
  • ​ស្ថិតក្នុង​ស្ថានភាព​កក់ក្តៅ ៖ ការ​ដែល​រស់នៅ​ក្នុង​ស្ថានភាព​ត្រជាក់ អាច​នឹង​ធ្វើឲ្យ​ចាល់ទឹ​កនោម និង​បង្កើន​លទ្ធភាព​នៃ​ការចង់​នោម​ខ្លាំង​កាន់តែ​ខ្ពស់​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី17 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។